Felipe Scolari ចាប់​អារម្មណ៍​ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​

លោក Luiz Felipe Scolari បាន​បង្ហាញ​ចំណាប់​អារម្មណ៍ចំពោះ​តំណែង​​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដ៏ ចម្រូងចម្រាស​ បន្ទាប់​ពី​ការ​ងារ​នេះ​គាត់​ធ្លាប់​បាន​បដិសេធ​ធ្វើ​ម្ដង​រួច​មក​ហើយ​កាល​ពី​១០​ឆ្នាំ​មុន​។

 Felipe Scolari ចាប់​អារម្មណ៍​ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​ Luiz Felipe Scolari កាលដឹកនាំប្រេស៊ីល

 

គេ​នៅ​ចាំ​បាន​កាល​ពី​ឆ្នាំ​២០០៦​អំឡុង​ពេល​គ្រូ​បង្វឹក​វ័យ​៦៧​ឆ្នាំ​ដឹក​នាំ​ ព័រទុយហ្គាល់ គាត់​ត្រូវ​បាន​​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស​ទាក់​ទង​ឲ្យ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ជំនួស​លោក Sven Goran Eriksson តែ​សំណើ​កាល​ណោះ ត្រូវ​បាន​រូបលោក​បដិសេធ។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រោយ​ការ​ចាក​ចេញ​របស់ Roy Hodgson ពី​ជម្រើស​ជាតិ​ ហើយ​អង់គ្លេស​ពេល​នេះ​ មិន​ទាន់​មាន​គ្រូ​បង្វឹក​ថ្មី​មក​ជំនួស​នៅ​ឡើយ​ ធ្វើឲ្យ​ Scolari ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​ចិន​ដឹក​នាំ​ក្លឹប​ Guangzhou ចង់​បាន​ឱកាស​ដឹក​នាំ​តោ​កំណាច​អង់គ្លេស​សារ​ជា​ថ្មី។

 

Luiz Felipe Scolari ធ្លាប់​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​, ព័រទុយហ្គាល់, ក្លឹប​ Chelsea និង​ចុង​ក្រោយ​គឺ​នាំ Guangzhou Evergrande​​ឈ្នះ Chinese Super League និង AFC Champions League៕

 

Felipe Scolari ចាប់​អារម្មណ៍​ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​

 

Felipe Scolari ចាប់​អារម្មណ៍​ការងារ​ដឹកនាំ​ជម្រើស​ជាតិ​អង់គ្លេស​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail