ប្រយោគដែលបុគ្គលជោគជ័យ មិនធ្លាប់និយាយ នៅក្នុងជីវិតរបស់ពួកគេ!

នៅជុំវិញពិភពលោកយើងនេះមាន​ «មនុស្សជោគជ័យ» ជាច្រើន ប៉ុន្តែភាពជោគជ័យដែលបុគ្គលទាំងនោះទទួលបាន មិនមែនកើតចេញមកពីភ័ព្វព្រេងសំណាង ឬព្រហ្មលិខិតជាអ្នកកំណត់នោះទេ គឺវាកើតចេញមកពីការខិតខំប្រឹងប្រែងតស៊ូដោយប្រើកម្លាំងកាយ និងកម្លាំងចិត្តដើម្បីប្រយុទ្ធប្រឆាំងជំនះយកគោលបំណង ដែលបានគិតទុកច្រើនជាង។

ហើយនៅក្នុងចំណែកមួយនៃភាពជោគជ័យរបស់ជីវិត «ពាក្យសម្តី» ដែលនឹងនិយាយចេញមកខាងក្រៅ គឺជារឿងម្យ៉ាង ដែលត្រូវគិតគូរយ៉ាងប្រុងប្រយ័ត្នជាទីបំផុត ព្រោះវានឹងនាំអ្នកឱ្យធ្លាក់ចូល ទៅក្នុងភាពអវិជ្ជមានណាមួយដែលនឹកស្មានមិនដល់។

រីឯមនុស្សនៅជុំវិញខ្លួនវិញ ក៏មានអារម្មណ៍មិនល្អទៅតាមនោះផងដែរ។

ខាងក្រោមជាប្រយោគដែលបុគ្គលជោគជ័យ មិនធ្លាប់បាននិយាយទៅកាន់អ្នកដទៃម្តងណាឡើយ ក្នុងឆាកជីវិតរបស់ពួកគេ៖

១. វាមិនយុត្តិធម៌(It's not Fair)៖ នៅពេលដែលបានដឹងរួចទៅហើយថា "នៅលើលោកនេះគ្មានអី្វយុត្តិធម៌ទេ" ប៉ុន្តែនៅតែនិយាយដដែលៗជារឿយៗ ការធ្វើបែបនេះញឹកញាប់នឹងបណ្តាលឱ្យអ្នកផ្សេងទៀត គិតថាយើងកំពុងតែស្វែងរកយុត្តិធម៌ដែលគ្មានក្នុងជីវិតរស់នៅ។ បើកាន់តែនិយាយវាច្រើនប៉ុណ្ណា អ្នកដទៃនឹងមើលឃើញថា យើងជាមនុស្សម្នាក់ ដែលគ្មានគំនិតសម្បូរបែបរស់នៅជាមួយគំនាប ឬគ្មានគំនិតច្នៃប្រឌិត...ច្រើនប៉ុណ្ណឹងដែរ។ ដូច្នេះដំបូន្មានដ៏សាមញ្ញរបស់បុគ្គលជោគជ័យ គឺត្រូវមើលពិភពលោកក្នុងផ្លូវវិជ្ជមានឱ្យបានច្រើន។

២. ធ្លាប់បានធ្វើវារួចមកហើយ (This is the way it's always been done)៖ ពាក្យនេះនឹងធ្វើឱ្យ មនុស្សជាច្រើនមើលឃើញថា យើងជាមនុស្សខ្ជិល ហើយបដិសេធមិនព្រមទទួលយកការផ្លាស់ប្តូរ។ ពេលខ្លះវាអាចបង្កឱ្យអ្នកគ្រប់គ្រងរបស់យើងសង្ស័យថា ហេតុអ្វីបានជាយើងមិនព្យាយាមធ្វើ  ឬគិតអ្វីដែលថ្មីៗចេញពីគំនិតរបស់ខ្លួនឯងខ្លះ?  បើចង់ជោគជ័យគួរប្តូរចំនុចនេះចេញឱ្យបានឆាប់ ទើបជាការល្អប្រសើរ។

៣. គ្មានបញ្ហា(No Problem)៖ ពេលដែលមាននរណាម្នាក់មកសុំជំនួយ ឬមកនិយាយអរគុណសម្រាប់អ្វីដែលយើងបានធ្វើឱ្យគេ ចម្លើយតបត្រឡប់ទៅវិញថា គ្មានបញ្ហាទេ វាកំពុងបង្ហាញថារឿងដែលពួកគេបានស្នើសុំឱ្យអ្នកធ្វើ គឺមិនបានបង្កើតបញ្ហាសម្រាប់ជីវិតរបស់យើងសូម្បីតែតិចទេ។ ហើយនឹងធ្វើឱ្យពួកគេគិតតែសុំជំនួយឥតឈប់ឈរ (វាអាចរំខានការងារប្រចាំថ្ងៃរបស់បុគ្គល)។ ហេតុដូច្នេះមនុស្សជោគជ័យនិយាយតែពាក្យផ្សេងទៀតដូចជា «ដោយសេចក្តីរីករាយណាស់» ឬ «ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ក្នុងការជួយអ្នក» ជាដើម។ ក្នុងន័យនេះគឺមិនខុសគ្នាប៉ុន្មានទេ ចំណែកឯលទ្ធផលដែលទទួលបានមកវិញគឺច្រើនមហាសាល។

៤. ខ្ញុំគិតថា...នេះអាចជាការល្អមួយ...!(I think.../ this may be a silly...)៖ ការនិយាយដូច្នេះសបញ្ជាក់ឱ្យឃើញថា យើងជាមនុស្សគ្មានទំនុកចិត្តទៅលើអ្វីដែលយើងបានគិត។  ប្រយោគជំពូកនេះធ្វើឱ្យមនុស្សនៅជុំវិញខ្លួន បាត់បង់ភាពជឿជាក់ និងយល់ថាយើងមិនមានជំនឿចិត្តលើខ្លួនឯងទេ ព្រោះសូម្បីតែមិនទាន់បានធ្វើផងក៏ចុះចាញ់មុនបាត់ទៅហើយ  តើនឹងអាចសម្រេចកិច្ចការងារធំៗ បានដោយរបៀបណា?

៥. វានឹងរួចរាល់ក្នុងរយៈពេលតែ១នាទី (This will only take a minute)៖ “សុំពេលមួយនាទី” ស្តាប់ទៅហាក់ដូចជា យើងកំពុងតែអួតក្អេងក្អាង ពីសមត្ថភាពរបស់ខ្លួនឯងជ្រុលខ្លាំងពេក។ អ្នកស្តាប់នឹងគិតថា ភារកិច្ចដែលគេបានដាក់ឱ្យយើងធ្វើត្រូវបញ្ចប់ជាបន្ទាន់ ដើម្បីរក្សាពេលវេលា ៦០វិនាទីនេះ។ ដូច្នេះប្រហែលជាវាមិនល្អគ្រប់គ្រាន់នោះទេ សម្រាប់កិច្ចការមួយនោះ។ សូមសាកល្បងនិយាយពាក្យថ្មីវិញល្អជាងដូចជា “សុំពេលមួយភ្លែត” ឬ “សុំពេលបន្តិច” ដូច្នេះនឹងធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ថា ការងារមួយនោះ នឹងត្រូវបញ្ចប់តាមកាលកំណត់ ដោយមិនចាំបាច់ចំណាយពេលយូរនោះទេ។

៦. ខ្ញុំនឹងព្យាយាម(I'll try)៖ ពាក្យ “ព្យាយាម” ដូចនឹងពាក្យ "គិតថា" ដែរ ព្រោះវាបង្កើតបានអារម្មណ៍ខ្វះទំនុកចិត្ត និងការមិនជឿទុកចិត្ត។ ដោយសារតែនៅពេលណាដែលអ្នកនិយាយថា “បានព្យាយាមរួចទៅហើយ” អ្នកផ្សេងអាចនឹងគិតថា អ្នកមិនបានព្យាយាមឱ្យអស់ពីសមត្ថភាព ដូចពាក្យដែលបាននិយាយទុកនោះទេ។ មនុស្សបរាជ័យតែងនិយាយពាក្យនេះទើបអ្វីៗ ក៏ដួលរលំទៅតាមនោះទាំងអស់។

៧. គាត់ជាមនុស្សខ្ជិល អសមត្ថភាព ល្ងង់ខ្លៅ (He's lazy/incomplete/a jerk)៖ ទោះបីជាដឹងថាមិត្តរួមការងារ ឬដៃគូរសហការការងារជាមនុស្សបែបណាក៏ដោយ ការប្រមាថទៅលើអ្នកដទៃនេះ វាមិនមែនជារឿងចាំបាច់ដែលត្រូវនិយាយឡើយ ព្រោះវានឹងធ្វើឱ្យអ្នកជុំវិញខ្លួនគិតថា យើងនេះហើយជាមនុស្សមនុស្សខ្ជិលច្រអូស អសមត្ថភាព និងល្ងង់ខ្លៅ តាមពាក្យដែលខ្លួនឯងបាននិយាយស្តី។ មិនតែប៉ុណ្ណោះ វាប្រៀបដូចជាអ្នកកំពុងតែកាត់បន្ថយ និងការខ្វះភាព គួរសមចំពោះមិត្តរួមការងារឬនិយាយមួលបង្កាច់អ្នកដទៃ ដើម្បីធ្វើឱ្យខ្លួនឯងមើលទៅល្អផងដែរ។ ដូច្នេះបុគ្គលជោគជ័យមិននិយាយពាក្យទាំងនេះទេ ជាពិសេសទៅកាន់មិត្តរួមអាជីព និងដៃគូរពាណិជ្ជកម្ម។ ចូរកុំភ្លេចថារឿងទាំងនេះនឹងជះត្រឡប់ទៅខ្លួនឯងវិញ ក្នុងរយៈពេលមិនយូរមិនឆាប់ចៀសឆ្ងាយបានកាន់តែល្អ។

៨. នោះមិនមែនជាការងាររបស់ខ្ញុំទេ (That's not in my job description)៖ ដើម្បីទទួលបានភាពជោគជ័យ បុគ្គលដ៏ប៉ិនប្រសព្វមិនដែលរាថយ ឬចុះញ៉មជាមួយនឹងឧបសគ្គណាមួយឡើយ។ ពួកគេជំនះហើយធ្វើការមិនរើសមុខ ទោះបីជាការងារនោះមិនទាក់ទងនឹងជំនាញរបស់ពួកគេក៏ដោយ។ នេះជាគន្លឹះសំខាន់មួយបង្ហាញពីឆន្ទៈក្នុងការធ្វើការងារ បើយើងបដិសេធការងារមានន័យថា យើងបានបិទផ្លូវជោគជ័យសម្រាប់ខ្លួនឯងហើយ។ យ៉ាងណាយើងអាចព្យាយាមរកវិធីតបចម្លើយទៅកាន់ចៅហ្វាយនាយវិញ ដើម្បីបញ្ជាក់ពីបញ្ហាមួយចំនួនដែលមិនអាចធ្វើការនេះបាន។ ពេលនោះទំនួលខុសត្រូវចំពោះវិសាលភាពនៃការងារនឹងសម្រេចថា តើគួរ ឬមិនគួរធ្វើខ្លះដើម្បីឆ្ពោះទៅកាន់វិថីជីវិតមួយដ៏ស្រស់ស្អាត។

៩. វាមិនមែនជាកំហុសរបស់ខ្ញុំទេ (It's not my fault)៖ កុំព្យាយាមគេចចេញពីកំហុសដែលបានប្រព្រឹត្តទុក ហើយទម្លាក់ថ្មបាក់ទៅឱ្យអ្នកដទៃទទួលជំនួសខ្លួន។ កំហុសគឺជាអ្វីដែលមិនអាចកែប្រែបានមែន តែយើងត្រូវចេះដឹងកំហុស និងគេចឱ្យឆ្ងាយពីវា។ មិនគួរនិយាយថា “នេះមិនមែនជាកំហុសរបស់ខ្ញុំនោះទេ!” សម្តីមួយឃ្លាដែលអ្នកមិនបានតាំងចិត្តនិយាយវាអាចនឹងធ្វើឱ្យអ្នកអន្តរាយបាន។ ដំណោះស្រាយល្អបំផុត គឺត្រូវរៀនប្រឈមមុខបញ្ហា រកវិធីស្តារបញ្ហាដោយផ្អែកលើការពិតដែលអាចធ្វើទៅបាន។ បន្ទាប់មកអ្នកផ្សេងគេនឹងសន្និដ្ឋាន រកការពិតដោយខ្លួនឯងជាក់ជាមិនខាន។

១០.ខ្ញុំមិនអាចធ្វើបាន (I can't) ៖ ប្រយោគនេះបុគ្គលជោគជ័យបានជម្រុះវាចេញតាំងពីថ្ងៃដំបូងនៃការបោះជំហានចាប់ផ្តើមសាជាថ្មីមកម្ល៉េះ។ មនុស្សភាគច្រើនមិនចង់ឮពាក្យថា «មិនអាច» នោះទេ ពួកគេតែងផ្លាស់ប្តូរពាក្យនេះ ឬផ្តល់ហេតុផលឱ្យខ្លួនឯងមកវិញថា គ្មានអ្វីដែល មិនអាចនោះទេ គ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ អំបោះជំពាក់ក៏អាចកាត់រកមុខបាន បើពេលនេះធ្វើមិនបាន ពេលក្រោយប្រាកដជាអាចធ្វើបាន បើពិបាកខ្លាំងគឺត្រូវរកជំនួយ។ ត្រូវចងចាំថាជំហានជោគជ័យ មានតែពាក្យដែល «អាច» មួយមុខប៉ុណ្ណោះ។

១១. ខ្ញុំស្អប់ការងារនេះ (I hate this job)៖ ឃ្លាចុងក្រោយដែលមនុស្សជាច្រើនមិនចង់ឮក្នុងកំឡុងពេលការងារនោះគឺ “ការត្អូញត្អែរថាស្អប់ការងារដែលខ្លួនឯងកំពុងតែបំពេញ”។ នេះជាប្រភេទគំនិតអវិជ្ជមាន និងធ្វើឱ្យមនុស្សបរាជ័យ ប្រសិនបើនៅកន្លែងកាងារវិញប្រធានគ្រប់គ្រង នឹងស្វែងរកនរណាម្នាក់ មកជំនួសយើងភ្លាមៗ ព្រោះអ្នកជោគជ័យមិនចូលចិត្តមនុស្សជំពូកនេះឡើយ។

ក្រោយពីបានដឹងប្រយោគទាំងអស់នេះ ហើយសូមជៀសឱ្យឆ្ងាយ បើអ្នកចង់ក្លាយជាបុគ្គលជោគជ័យនៅថ្ងៃអនាគត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រយោគដែលបុគ្គលជោគជ័យ មិនធ្លាប់និយាយ នៅក្នុងជីវិតរបស់ពួកគេ!