ពី​ថ្ងៃនេះ​ទៅ គួរ​ឲ្យ​កូនគេង​ផ្ងារ ឬ​ផ្កាប់​?

ពី​ថ្ងៃនេះ​ទៅ គួរ​ឲ្យ​កូនគេង​ផ្ងារ ឬ​ផ្កាប់​?


ពី​ថ្ងៃនេះ​ទៅ គួរ​ឲ្យ​កូនគេង​ផ្ងារ ឬ​ផ្កាប់​?

​វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នក​ម្តាយ​គ្រប់រូប តែងតែ​បារម្ភ ចំពោះ​ការ​គេង​របស់​កូន ថា​តើ​គេ​គេង​បានល្អ និង​គ្រប់គ្រាន់​ដែរឬទេ​។ ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​រៀបចំ​កន្លែង​គេង ដែល​មាន​សុវត្ថិភាព និង​ផ្តល់​ភាព​សុខ​ស្រួល​ដល់​កូន​របស់​អ្នក​។​

​ឆ្លង​តាម​ការស៊ើបអង្កេត ទៅលើ​អត្រា​មរណៈ​ភ្លាម​របស់​កុមារ (SUDI) ក្រុម​គ្រូពេទ្យ​ជំនាញ មកពី​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នានា​ជាច្រើន​ទៀត បាន​រកឃើញថា កត្តា​ប្រឈមមុខ​នៃ​ការស្លាប់​នេះ អាច​ជាប់​ទាក់ទង​នឹង ៖

•​    ​ទារក​គេង​ផ្កាប់មុខ ឬ​ចំហៀង​
•​    ​គេង​នៅលើ​ពូក ឬ​របស់​ទន់​ខ្លាំងពេក (​ដូចជា សា​ឡុង ពូក​គ្មាន​គុណភាព ខ្នើយ​)
•​    ​ម្តាយ​ជក់បារី​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

​អ្វី​ដែល​អ្នក​ធ្លាប់​យល់​ខុស ៖ វា​មិន​អី​ទេ បើ​ឲ្យ​កូន​គេង​ផ្កាប់មុខ ឬ​ចំហៀង​

​ប៉ុន្តែ ការពិត​នោះ​គឺថា ការ​គេង​បែបនេះ អាច​បង្ក​គ្រោះថ្នាក់​ច្រើន ដល់​ទារក និង​ក្មេង​តូចៗ ដូច្នេះ ពួក​គេ​គួរតែ​គេង​ផ្ងារ ហើយ​ផ្អៀង​ក្បាល​ម្តង​ឆ្វេង ម្តង​ស្តាំ​។ ក្រៅពីនេះ ដើម្បី​មាន​សុវត្ថិភាព ឪពុកម្តាយ​មិន​គួរ​ដាក់​តុ​ក្កតា របស់របរ ឬ​ភួយ​រញ៉េរញ៉ៃ​ច្រើន នៅក្បែរ​ទារក​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។