Man City ទិញខ្សែបម្រើពីក្លិបលីក A-League របស់អូស្ត្រាលី

ក្លិប Manchester City បានបំពេញការចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាល Aaron Mooy ដែលជាកីឡាករឆ្នើមមានទេពកោសល្យម្នាក់របស់ជម្រើសជាតិអូស្ត្រាលី ពីក្លិប Melbourn City។

A-Leagu-Mooy16

តារាបាល់ទាត់ វ័យ ២៥ឆ្នាំរូបនេះ បានចុះកុងត្រាលេង ៣ឆ្នាំជាមួយក្លិបលីក Premier League នេះនឹងត្រៀមចាប់ផ្តើមអាជីពបាល់ទាត់ថ្មីរបស់គេ ចេញពីលីកអូស្ត្រាលី A-League ។​​ កីឡាករនេះស៊ុតបញ្ចូលទីបាន ១១គ្រាប់ឲ្យក្លិប
Melbourne City ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ។

ឳកាសរបស់កីឡាករ Mooy ក្នុងការដណ្តើមបានជម្រើសដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola នឹងត្រូវមានកំណត់ ថ្វីបើចំនួនកីឡាករអន្តរជាតិល្អៗមានច្រើន ប៉ុន្តែលោក Brian Marwood នាយកគ្រប់គ្រងផ្នែកសេវាកម្មបាល់ទាត់របស់ City និយាយថា ការអភិវឌ្ឍរបស់ Mooy ជាកីឡាករ នឹងត្រូវបានយកចិត្តទុកដាក់ខ្លាំង៕