Nathan Ake ត្រូវក្លិប Bournemouth ខ្ចីជើងបន្ត

ក្លិប Bournemouth បានចុះហត្ថលេខាជាមួយខ្សែការពារកណ្តាលរបស់តោខៀវ Chelsea គឺកីឡាករ Nathan Ake ជាលក្ខណៈខ្ចីជើងរដូវកាលវែង។

Nathan-Ake-ft16

Ake វ័យ ២១ឆ្នាំ ដែលបានចំណាយពេលលេងកាលពីរដូវកាលជាលក្ខណៈខ្ចីជើងដែរឲ្យក្លិប Watford បានបង្ហាញខ្លួនលេង ២៨ប្រកួត ខណៈក្លិបនេះបញ្ចប់រដូវកាលក្នុងចំណាត់លេខ ១៣ ក្នុងលីកអង់គ្លេស Premier League និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FA Cup។

ខ្សែការពារលេងឲ្យជម្រើសជាតិហូឡង់ អាយុក្រោម ២១ឆ្នាំរូបនេះ គឺជាកីឡាករវ័យក្មេងប្រចាំឆ្នាំរបស់កីឡដ្ឋាន Hornet នេះ។
Ake ទើបបានចុះកុងត្រាថ្មីរយៈពេល ៥ឆ្នាំជាមួយ Chelsea កាលពីរដូវក្តៅឆ្នាំមុន និងចូលលេងបាន ១២ប្រកួតផងដែរឲ្យតោខៀវនេះ រួមទាំងលេងបាន ៥ដងឲ្យ Reading ផងដែរក្នុងអំឡុងពេលខ្ចី ឆ្នាំ២០១៥៕