នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ម្ចាស់​រង្វាន់​ណូបែលក្លាយជា​សេដ្ឋីនី​

6 Videos


អ្នកតស៊ូដើម្បីការសិក្សារបស់កុមារ គឺនាង ម៉ាឡាឡា យូសាហ្វហ្សៃ (MALALA YOUSAFZAI) ជនជាតិប៉ាគីស្ថាន ដែលរួចផុតជីវិតពីការបាញ់ចំក្បាលរបស់ពួកតាលីបង់ ហើយក៏ជាស្ត្រីមានឥទ្ធិពលមួយរូបទទួលបានរង្វាន់ណូបែលឆ្នាំ ២០១៤ បានក្លាយជាសេដ្ឋីនីពីការលក់សៀវភៅស្តីពីរឿងរ៉ាវជីវិតរបស់នាង និង ការមានទំនាក់ទំនងនៅទូទាំងពិភពលោក ។

P9

នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ម្ចាស់​រង្វាន់​ណូបែលក្លាយជា​សេដ្ឋីនី​

កាលនោះនាង ម៉ាឡាឡា បានបញ្ជូនទៅព្យាបាលនៅប្រទេសអង់គ្លេស រហូតជាសះស្បើយ និង ស្នាក់អាស្រ័យនៅប្រទេសអង់គ្លេស ក៏ក្លាយជាអ្នកបំផុសគំនិតបានទទួលការអញ្ជើញទៅកាន់ពិភពលោកក្នុងតម្លៃឈ្នួលមួយលើក ១៥២.០០០ ដុល្លារអាមេរិក បើប្រៀបនឹងលោក ដេសម៉ុង ទូទូ (Desmond Tutu) សកម្មជន និង ជាម្ចាស់រង្វាន់ណូបែលសន្តិភាពពីអាហ្វ្រិកខាងត្បូង បានត្រឹម ៨៥.០០០ ដុល្លារអាមេរិកបប៉ុណ្ណោះ។

នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ម្ចាស់​រង្វាន់​ណូបែលក្លាយជា​សេដ្ឋីនី​

ចំណែកសៀវភៅប្រវត្តិជីវិតតស៊ូរបស់នាងមានចំណងជើងថា «I Am Malala» បោះពុម្ពនៅឆ្នាំ២០១៣ លក់បាន ២៨៧.១៧០ ក្បាលនៅក្នុងប្រទេសអង់គ្លេស កម្រៃបានប្រមាណ ២,២ លានផោន (៣ លានដុល្លារអាមេរិក) ក្នុងនេះសៀវភៅចំនួន ១,៨ លានក្បាលលក់បាននៅលើពិភពលោក ។

នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ម្ចាស់​រង្វាន់​ណូបែលក្លាយជា​សេដ្ឋីនី​

នាង ម៉ាឡាឡា យូសាហ្វហ្សៃ បានបង្កើតមូលនីធិដើម្បីគាំទ្រគម្រោងការសិក្សាអប់រំកុមារនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ស្របពេលដែលគ្រួសាររបស់នាងបានបង្កើតក្រុមហ៊ុនមួយឈ្មោះ សាឡារហ្សៃ ចាំកាត់ (Salarzai) នៅក្នុងឆ្នាំ ២០១៣ ៕ សូរ្យរិទ្ធ (ដេលីញូវ)

នាង ម៉ា​ឡា​ឡា យូ​សា​ហ្វ​ហ្សៃ ម្ចាស់​រង្វាន់​ណូបែលក្លាយជា​សេដ្ឋីនី​