រុស្ស៊ី​ប្រកាស​បើក​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​ជា​ការ​សងសឹក​នឹង​ទង្វើ​របស់​អង្គការ NATO

សកម្មភាពរបស់អង្គការ NATO នៅមាត់ទ្វាប្រទេសរុស្ស៊ី មានការកើនឡើងលើសពីទ្វេដង នេះបើយោងតាមលោក រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu ដោយលោកបានឲ្យដឹងវិញថា រុស្ស៊ីនឹងធ្វើការសងសឹកវិញចំពោះរឿងនេះ ឲ្យចាស់ដៃចំពោះសកម្មភាពទាំងនោះ ។
“ពេលនេះ NATO និងអាមេរិក បានដាក់ពង្រាយនូវសម្ភារៈយោធាប្រមាណជា១២០០គ្រឿង ដោយក្នុងនោះមានយន្តហោះចម្បាំង៣០គ្រឿង និងទាហានច្រើនជាង១០០០នាក់ នៅពាសពេញប្រទេសក្នុងភាគខាងកើតអឺរ៉ុប ដោយឈរលើគោលការណ៍វិលជុំ ហើយជាញឹកញយ នាវាចម្បាំងរបស់អាមេរិក និង NATO តែងតែបើកចូលក្នុងតំបន់សមុទ្របាល់ទិក និងសមុទ្រខ្មៅ” នេះបើយោងតាមលោក Shoigu ។
លោកបានបន្តថា NATO បានបន្តធ្វើទំនើបកម្មសម្ភារៈយោធាជាច្រើននៅក្នុងប្រទេសប៉ូឡូញ រ៉ូម៉ានី ប៊ុលហ្គារី និងប្រទេសក្នុងតំបន់បាល់ទិក ដើម្បីឲ្យជួបនឹងកម្រិតស្តង់ដាររួមរបស់ NATO  ។ ក្នុងនោះដែរ ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអន្តរទ្វីប ABM នៅអឺរ៉ុបខាងកើត ក៏ជាផ្នែកមួយដែលធ្វើឲ្យរុស្ស៊ីមានការព្រួយបារម្ភខ្លាំងណាស់ដែរ ។
លោក Shoigu បានពោលថា “នៅថ្ងៃទី១២ ខែឧសភា ប្រព័ន្ធប្រឆាំងមីស៊ីល Aegis Ashore ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសរ៉ូម៉ានី” ដោយប្រព័ន្ធនេះ អាចអនុញ្ញាតឲ្យគេបាញ់មីស៊ីល Tomahawk បាន ហើយគេឃើញមានការដំឡើងប្រព័ន្ធនេះ នៅក្នុងប្រទេសប៉ូឡូញទៀត ។
ស្របពេលនឹងការបង្កើនសកម្មភាពរបស់ NATO និងអាមេរិក រុស្ស៊ីបានធ្វើការសងសឹកទៅវិញ គេកំពុងតែរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ ធ្វើឡើងដោយក្រុមអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព CSTO ដោយក្នុងនោះរួមមានទ័ពមកពី រុស្ស៊ី បេឡារូស Kirgizia Armenia កាហ្សាក់ស្ថាន និងតាហ្ស៊ីគីស្ថាន ។
សមយុទ្ធនេះត្រូវបានគេដាក់ឈ្មោះថា “Cooperation-2016” ដែលវានឹងធ្វើឡើងនៅភាគខាងលិចរុស្ស៊ី ក្នុងខែសីហា ដោយលោក Shoigu ថ្លែងថា “ការសហការជិតស្និទ្ធបែបនេះ នឹងជំរុញឲ្យមានការសកម្មភាពរួមគ្នា ដើម្បីពង្រឹងសន្តិសុខរួម ។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងវេសៃក្នុងប្រទេសប៉ូឡូញ នាថ្ងៃទី៨ និង៩ ខែកក្កដានេះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីជឿថា NATO នឹងបង្កើនវត្តមានយោធាបន្ថែមក្នុងតំបន់អឺរ៉ុបខាងកើតនេះ ៕

រុស្ស៊ី​ប្រកាស​បើក​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​ជា​ការ​សងសឹក​នឹង​ទង្វើ​របស់​អង្គការ NATO

ប្រភព៖ kqube

  • រុស្ស៊ី​ប្រកាស​បើក​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​ជា​ការ​សងសឹក​នឹង​ទង្វើ​របស់​អង្គការ NATO已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: