ខ្សែ​បញ្ជូន​អ៊ីនធឺណិត​លឿន​បំផុត​ ​នឹង​ដំណើរ​ការ​យប់​នេះ​ហើយ​

ក្រោយ​ពី​បាន​បញ្ចប់​ការងារ​អូស​ខ្សែ​មេ​បណ្ដាញ​អ៊ីនធឺណិត​របស់​ ​Google​ ​ពី​សហរដ្ឋអាមេរិក​ ​មក​កាន់​ប្រទេស​ជប៉ុន​ ​ដែល​មាន​ប្រវែង​ ​៩,០០០​ ​គីឡូម៉ែត្រ​ ខ្សែ​បញ្ជូន​អ៊ីនធឺណិត​លឿន​បំផុត​នេះ​ ​នឹង​ចាប់​ផ្ដើម​បើក​ឲ្យ​ដំណើរការ​នា​រាត្រី​ថ្ងៃ​ ​៣០​ ​ខែ​មិថុនា​ ​២០១៦​ ​នេះ​​។​

 

ខ្សែ​បញ្ជូន​អ៊ីនធឺណិត​លឿន​បំផុត​ ​នឹង​ដំណើរ​ការ​យប់​នេះ​ហើយ​

 

សកម្មភាព ពង្រាយខ្សែកាប្លិ៍​អុបទិក​ ក្នុងសមុទ្រជប៉ុន

 

Google​ ​បាន​សហការ​ជា​មួយ​ ​NEC, China Mobile, China Telecom, Global Transit និងKDDI​ ​ ក្នុង​ការ​វិនិយោគ​ ​៣០០​លាន​ដុល្លារ​សម្រាប់​គម្រោង​ដែល​មាន​ឈ្មោះ​ថា​ ​FASTER​ ​។​ ​

 

គម្រោង​នេះ​មាន​សមត្ថភាព​ ​អាច​បញ្ជូន​អ៊ីនធឺណិត​ក្នុង​ល្បឿន​ ​60 Terabits ក្នុង​មួយ​វិនាទី (Tbps) ដែល​នេះ​មាន​ន័យ​ថា​ ​លឿន​ជាង​ ​ល្បឿន​អ៊ីនធឺណិត​ប្រើ​ក្នុង​ ​Modem​ ​សព្វ​ថ្ងៃ​ ​១០​ ​លាន​ដង​​៕​

 

ល្បឿន​ទាំង​នោះ​ ​នឹង​លក់​បន្ត​មក​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​គមនាគមន៍​ ​នៃ​តំបន់​អាស៊ី​ទាំង​មូល​តែ​ម្ដង​ ​៕​

 

​អាន​បន្ត​ ​៖​ ស្មាន​ជា​កម្មវិធី​គិត​លេខ​ តាម​ពិត​ជា​កម្មវិធី​លាក់​រូបភាព​ និង​វីដេអូ​សោះ!

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ techcrunch, channelnewsasia