ឃាត់ខ្លួន​នារី​ម្នាក់​ ពេល​កំពុងតែ​ឈរ​ចែកចាយ​គ្រឿងញៀន

ឃាត់ខ្លួន​នារី​ម្នាក់​ ពេល​កំពុងតែ​ឈរ​ចែកចាយ​គ្រឿងញៀន



ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២ ធ្វើការ​ឃាត់ខ្លួន ​ក្នុង​ខណៈ​ពេល​ដែល​នារី​ម្នាក់​នេះ​កំពុងតែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ហើយ​ក្នុង​ការ​ឃាត់ខ្លួន​នេះ​ប៉ូលិស​ធ្វើការ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ាក​ទឹកកក ចំនួន​១០​កញ្ចប់​ផង​ដែរ។

ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​លើ​ផ្លូវ​រថភ្លើង ក្រុម​១០៦ ភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក។

ជនសង្ស័យ​ឈ្មោះ​ឡាង ស្រី​ណា​ង ហៅ​ណា​ង ភេទ​ស្រី អាយុ​២២ មុខ​របប​និង ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ។

ប្រភព​ពី​មន្ត្រី នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី​២ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន នារី​សង្ស័យ​ខាងលើ​កំពុងតែ​ឈរ ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន នៅ​លើ​ផ្លូវ​រថភ្លើង ពេលនោះ​កម្លាំង​ប៉ូលិស​ដែល​កំពុងតែ​ល្បាត​ក្នុង​មូលដ្ឋាន​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​សួរនាំ​និង​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក ចំនួន​១០ តូច​ទើប​កម្លាំង​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ តែម្តង។ បច្ចុប្បន្ន​នារី​សង្ស័យ​ខាងលើ​រួម​នឹង​វត្ថុតាង​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សុំ​នុំ​រឿង​ចាត់ការ​តា​នីតិវិធី៕
ឃាត់ខ្លួន​នារី​ម្នាក់​ ពេល​កំពុងតែ​ឈរ​ចែកចាយ​គ្រឿងញៀន