ស្ត្រី​ខ្មែរ​រងគ្រោះនៅចិន​ចំនួន២នាក់ នឹងត្រូវ​ប​ញ្ជូ​ន​មក​កម្ពុជា​វិញ​នៅ​យប់​នេះ និពន្ធដោយ : ថ្មីៗ       June-30-2016, 10:36 am         294

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្ត្រី​ខ្មែរ​រងគ្រោះនៅចិន​ចំនួន២នាក់ នឹងត្រូវ​ប​ញ្ជូ​ន​មក​កម្ពុជា​វិញ​នៅ​យប់​នេះស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន  សហការ​ជាមួយ​អាជ្ញាធរ ទីក្រុង​សៀង​ហៃ បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន០២នាក់​ទៀត ដែល​ត្រូវបាន​មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ ចិន នៅ​ខេត្ត​ជាំ​ង​ស៊ី​ប្រទេស​ចិន ដែល​ជួបប្រទះ​នឹង​ការលំបាក ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ។

ស្ត្រី​ខ្មែរ​ទាំង ០២ នាក់​នោះ ម្នាក់​មាន​ស្រុកកំណើត   នៅ​ខេត្តកោះកុង  បាន​ទៅ​ប្រទេស​ចិន​តាំងពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៤  និង​ម្នាក់ទៀត​មាន​ស្រុកកំណើត   នៅ​ខេត្តកំពង់ឆ្នាំង   បាន​ទៅ​ប្រទេស​ចិន តាំងពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៣ ។

បើតាម​ក្រសួងការបរទេស​កម្ពុជា ស្ត្រី​ខ្មែរ​ទាំង០២នាក់​នេះ នឹងត្រូវ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែ មិថុនា នេះ វេលា​ម៉ោង ២៣ : ៣០ នាទី យប់ តាម​ជើងយន្តហោះ MU ៧៥៩ ៕