តូចចិត្តឪពុកម្តាយឈ្លោះប្រកែក​គ្នាញឹក​ពេក បុរសម្នាក់​សម្រេចចិត្ត​ចង-កសម្លាប់​ខ្លួន

(ស្វាយរៀង)៖ បុរសគំនិតខ្លីម្នាក់ ដោយសារមានវិប្បត្តិក្នុងគ្រួសារ ព្រោះឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងគ្នា មានការឈ្លោះ​ប្រកែកគ្នាញឹកញាប់ និងធ្លាប់បានលែងលះគ្នាម្តងជាពីរដង ក៏ដាច់​ចិត្ត​ចង-កសម្លាប់ខ្លួន បញ្ចប់ជីវិត នៅវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា សពបុរសខាងលើមានឈ្មោះ ទូច រតនា អាយុ២០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ដោយសារឪពុកម្តាយរបស់ខ្លួន រស់នៅមិនចុះសម្រុងនឹងគ្នា រឿងរ៉ាវបន្តិចបន្តួចក៏បង្កជាការឈ្លោះប្រកែកគ្នា ហើយធ្លាប់បានលែងលះគ្នាម្តងជាពីរដង រួចមកហើយ តែនៅតែបង្កជាវិប្បត្តិក្នុងគ្រួសារ ជារើយៗ ទើបធ្វើឱ្យបុរសឈ្មោះ សុខ រតនា ដែលត្រូវ​ជាកូន​សម្រេច​ចិត្តចង-ក​សម្លាប់ខ្លួន បញ្ចប់ជីវិតទៅ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីធ្វើការពិនិត្យសាកសពរួចរាល់ហើយ សពត្រូវបានសន្មត់ថា ពិតជាចងកធ្វើអត្តឃាត​ខ្លួនឯង ពិតប្រាកដមែន ក្រោយមកក៏បានប្រគល់​ជូនគ្រួសារ ធ្វើបុណ្យតាម​ប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា​ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៦ ខែមិថុនា​ កន្លងទៅ ដោយសារតូចចិត្ត​ និងប្រពន្ធរត់ចោល​ បុរសម្នាក់បានផឹកស្រាស្រវឹង​ រួចយកក្រម៉ា ចងកសម្លាប់ខ្លួន​ លុះពីរថ្ងៃក្រោយ​  ទើបអ្នកភូមិប្រទះឃើញ បង្ករភាពភ្ញាក់ផ្អើល​ ពេញភូមិជើងវត្ត ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ លីម សារ៉ាន់ ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅ​ ក្នុងភូមិជើងវត្ត​ សង្កាត់សួង​ ក្រុងសួង​ ជនរងគ្រោះបានស្លាប់តាំងពីថ្ងៃទី១៦​ ខែមិថុនា​ រហូតដល់ថ្ងៃទី១៨​ ទើបអ្នកភូមិប្រទះឃើញ។

អាជ្ញាធរមូលដ្ឋាន​ បានបន្តថា​ ជនរងគ្រោះ បានយកក្រម៉ាចងកសម្លាប់ខ្លួនឯង ក្នុងផ្ទះ​ ហើយមូលហេតុ​ នោះកន្លងមកជនរងគ្រោះ ចេះតែផឹកស្រារជាញឹកញាប់ ណាមួយខូចចិត្តប្រពន្ធរត់ចោល រយៈ​ពេល​ ជិតមួយខែហើយ​ ជាហេតុនាំឲ្យជនរងគ្រោះ សម្រេចចិត្តគិតខ្លីបែបនេះ ទៅ តែពុំមានអ្នកណាដឹងភ្លាមនោះទេ ទើបតែព្រឹកទី១៨​ មិថុនា​ នេះទើបអ្នកភូមិប្រទះឃើញ​ រួចក៏រាយការណ៍មកសមត្ថកិច្ច ហើយ​សមត្ថកិច្ចបានធ្វើការពិនត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយចងក សម្លាប់ខ្លួនឯងមែន ហើយអាចនិងស្លាប់រយៈពេល២ថ្ងៃ​ ហើយព្រោះថាសពមានសភាពហើមស្អុយហើយនោះ ក្រោយពេលពិនិត្យ រួចសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត