សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!

6 Videos


ក្រៅពីមានឈ្មោះជាតារាហ្វេសប៊ុក សាឡាត់ ស្រីឡាង ក៏ជាតារាសម្តែងមួយរូប ដែលកំពុងមានទីផ្សារការងារខ្ពស់គ្រាន់បើ។ ប៉ុន្តែថ្មីៗនេះ បែរជាលេចឮព័ត៌មានថា តារាសម្តែងរូបរាងខ្ពស់ស្រឡះរូបនេះ មានទំនាក់ទំនងស្នេហាជាមួយម្ចាស់ផលិតកម្មមួយ ទើបនាងលេចមុខលេចមាត់បែបនេះ។

P9

សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!

ទាក់ទងជាមួយរឿងនេះ សាឡាត់ ស្រីឡាង បានចេញមុខច្រានចោលដោយនាងបានអះអាងថា មិនមែនជាការពិតនោះទេ។ រីឯទំនាក់ទំនងរវាងនាង និងម្ចាស់ផលិតកម្មអិលឌីនោះ គ្រាន់តែជាទំនាក់ទំនងរវាងមេ និង កូនចៅតែប៉ុណ្ណោះ ពុំមានរឿងស្នេហាដូចព័ត៌មានដែលគេនិយាយនោះទេ។ គេយល់ច្រឡំ ដោយសារនាងជាមនុស្សរួសរាយចូលចិត្តលេងសើចច្រើន ទើបមើលទៅមានការស្និទ្ធស្នាលដូចនេះ ។

សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!

ក្នុងនោះសាឡាត់ ស្រីឡាង បានបន្ថែមថា ក្នុងនាមជាតារាសម្តែង នាងត្រៀមខ្លួនសម្រាប់ទទួលយករាល់ព័ត៌មានទាំងឡាយ ហើយនាងក៏មិនខ្វល់នឹងគេនិយាយដែរ សំខាន់មនុស្សល្អនៅតែល្អ។ បង្ហាញមុខក្នុងសិល្បៈមិនទាន់បានប៉ុន្មានផង សាឡាត់ ស្រីឡាង មានឱកាសសម្តែងរឿង ជាបន្តបន្ទាប់ មានទាំងរឿងដុំ និង រឿងភាគ មានដូចជារឿង «អ្នកលេងជើងខ្វេរ» រឿង «ខ្មោចអាសង្ហា» រឿង «នាយខ្វាក់ នាយ ខ្វិន» និង រឿង «ទីបញ្ចប់ន័យស្នេហ៍» ជារឿងភាគរបស់ស្ថានីយទូរទស្សន៍សីុធីអិនក្នុងនោះ នាងបានសម្តែងជាតួស្រីរួមជាមួយលោក លឹម ជាឡាយ ជាតួប្រុស ។

សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!

សាឡាត់ ស្រីឡាង បានទទួលស្គាល់ថា ពេលនេះ មានមហាជនស្គាល់ នាងច្រើន តែក្នុងនោះក៏មានអ្នកខ្លះស្គាល់នាងក្នុងនាមជាតារាហ្វេសប៊ុកផងដែរ។ក្រៅពីជា តារាសម្តែង សាឡាត់ ស្រីឡាង តែងតែបង្ហោះវីដេអូកំប្លែងនានា តាមទំព័រហ្វេសប៊ុក តែចុងក្រោយនេះមានការស្ងប់ស្ងាត់ជាងមុនមន្តិច ដោយនាងប្រាប់ថា រវល់ជាមួយនឹងការងារសិល្បៈ ៕ ចេនី

សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!
សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!
សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!
សាឡា​ត់ ស្រី​ឡាង មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត