ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​

6 Videos


រូបថតមួយប៉ុស្តិ៍របស់ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាស្អាតខ្លាំងណាស់ ដោយរូបថតនេះបានបង្ហាញនូវរូបរាងដ៏ស្រឡូនគួរឱ្យចង់គយគន់បំផុត។

P9

ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​

រូបថតដែលមានស្លៀកខោខូវប៊យជើងវែង ពាក់ស្បែកជើងកែងចោទ ពាក់អាវយឺតវាលក្លៀកដែលមានដៃតូច ហើយអង្គុយនៅលើកៅអីព្រមទាំងបញ្ចេញនូវស្នាមញញឹមផងនោះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាយសង្គម Instagram ដោយការសរសើរមិនដាច់ពីមាត់ថា ស្អាត សិចស៊ី និង គួរឱ្យស្រឡាញ់។

ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​

ទាក់ទងទៅនឹងរូបសម្រស់ដ៏ស្រស់ស្អាតបែបនេះសូមបញ្ជាក់ផងដែរថា ស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេចាត់ទុកថា ជាតារាស្រីមួយរូបដែលបានថែរក្សារូបសម្ផស្សឱ្យនៅតាមបែបធម្មជាតិ ដោយមិនទាន់មានការកែកុនអ្វីនៅឡើយទេ ។ ពិធីការិនីដ៏ស្រស់ស្អាត និង មានទឹកមុខសុភាពរាបសារូបនេះ នៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រស្ទើរតែគ្រប់វ័យ អំពីទេពកោសល្យក្នុងការនិយាយស្តី និងទេពកោសល្យនៃការសម្តែង ។

ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​

ចំពោះការងារសិល្បៈវិញ ក្រៅពីធ្វើជាពិធីការិនីហើយនោះ ហ៊ិន ច័ន្ទនីរ័ត្ន គឺជាតារាសម្តែងល្បីឈ្មោះមួយរូបផងដែរ ជាពិសេសនាងលេចមុខច្រើននៅក្នុងស្ប៉តផ្សាយពានិជ្ជកម្មផងដែរ ។

ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​

គេនៅចាំបានថា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអតីតហ្វ្រេស៊ីលេខ ១ កាលពីឆ្នាំ ២០០៧ ជាមួយលោក ជា វណ្ណារិទ្ធ ដែលកាលនោះ នាងទើបតែមានអាយុ ១៧ ឆ្នាំប៉ុណ្ណោះ ។ បន្ទាប់ពីជាប់ជាហ្វ្រេស៊ីរួចមក នាងបានចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាពិធីការិនីដែលដំបូងធ្វើការនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បន្ទាប់មកនាងបានប្តូរទៅធ្វើការនៅទូរទស្សន៍បាយ័ន រហូតដល់សព្វថ្ងៃនេះ ៕ យ៉ានុ

ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​
ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​
ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​
ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​
ហ៊ិ​ន ច័ន្ទនី​រ័ត្ន ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​ដល់​ម្លឹ​ង​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត