ទោះទឹកលិចខ្លាំងប៉ុណ្ណា ក៏ជំនះបន្តែតចៅៗ នៅក្នុងធុងឈើ ទៅសាលារៀនរាល់ថ្ងៃដែរ

ចិន៖ កាលពីពេលថ្មីៗនេះ បុរសចំណាស់ម្នាក់ មានឈ្មោះថា Tan បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងអាណិតអាសូរ ដល់រូបគាត់យ៉ាងខ្លាំង ដោយសារតែ គាត់បានជំនះចិត្ត ដាក់ចៅៗបន្តែតទឹក នៅក្នុងធុងឈើដ៏ធំមួយ ដើម្បីជូនពួកគេ ទៅសាលារៀន ជារៀងរាល់ថ្ងៃ មូលហេតុបណ្តាលមកពី ការជន់លិចនៃទឹកជំនន់ យ៉ាងខ្លាំងតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អស់រយៈពេលប្រមាណជាជាង ១សប្តាហ៍មកហើយ ដែលបុរសវ័យចំណាស់ ឈ្មោះ Tan បានប្រថុយគ្រោះថ្នាក់ធ្វើដូច្នេះ ដើម្បីជូនចៅៗរបស់ខ្លួន ទៅសាលារៀន ព្រោះតែមិនចង់ឲ្យពួកគេ ខកខានការរៀនសូត្រឡើយ។

ជាមួយគ្នានេះដែរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក ផ្លូវជាច្រើន ត្រូវបានទឹកជន់លិច បណ្តាលឲ្យមនុស្សប្រមាណជា ១៥,០០០នាក់ ជាប់គាំងនៅក្នុងផ្ទះ និងមិនអាចប្រើប្រាស់ មធ្យោបាយធ្វើដំណើរមួយចំនួនបានឡើយ។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែភូមិស្រុក ដែលលោក Tan រស់នៅ ត្រូវជន់លិចប៉ុណ្ណោះទេ ប៉ុន្តែនៅឯភូមិភាគកណ្តាល និងខាងត្បូង នៃប្រទេសចិនវិញ ក៏ជួបគ្រោះទឹកជំនន់ដ៏អាក្រក់ ដូចគ្នានេះដែរ ខណៈផ្លូវ ផ្ទះ និងសូម្បីតែផ្សារទំនើប ក៏ត្រូវជន់លិច គ្មានសល់ដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងការជន់លិចនេះដែរ កាលពីថ្មីៗកន្លងទៅនេះ ទីក្រុងក្វាងចូវ ប្រទេសចិន បានជួបបញ្ហាទឹកលេចលង់ជាខ្លាំង ក្រោយពីមានព្យុះភ្លៀងមួយក្ឌាំងធំ កាលពីយប់កន្លងទៅ។

រូបភាពជាច្រើនសន្លឹក បានបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដែលមុខមាត់សម្រស់របស់ទីក្រុងក្វាងចូវ ត្រូវបានបំផ្លាញដោយ ព្យុះភ្លៀងបោកបក់យ៉ាងខ្លាំង លាយឡំជាមួយនឹងផ្គររន្ទះ បណ្តាលឲ្យលេចលង់ កណ្តាលផ្លូវនៃទីក្រុងក្វាងចូវ ស្ទើរគ្រប់ទីកន្លែង រហូតស្ទើរតែដូចទីក្រុង Venice នៃប្រទេសអីុតាលី (ជាទីក្រុងស្ថិតនៅលើតំបន់កោះ-សូមមើលរូបខាងក្រោម) ហើយត្រូវបានគេដាក់ឈ្មោះថា “Venice of China” មានន័យថា ទីក្រុង Venice នៃប្រទេសចិនផងដែរ។

ដោយឡែកតាមរយៈ រូបភាព និងខ្សែវីដេអូឃ្លីប ដែលបានបង្ហោះ ចូលក្នុងបណ្តាញសង្គមនោះទៀតសោត គេឃើញថាមានប្រជាជនចិនជាច្រើន មិនថាតែអ្នកធ្វើការ ឬសិស្សសាលា បានព្យាយាមដើរកាត់ទឹក កម្ពស់លេចក្បាលជង្គង់ទាំងត្រដាបត្រដួស ភ័យផងអរផង ដោយមានអ្នកខ្លះទៀត​ ជិះឡានក្រុង ខ្លះជិះទូក ដើម្បីធ្វើដំណើរទៅបំពេញការងារ។

យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៣ នៅទីក្រុងក្វាងចូវប្រទេសចិន ត្រូវបានគេទទួលស្គាល់ថា គឺជាទីក្រុងមួយដែល ងាយនឹងរងគ្រោះខ្លាំងជាងគេបំផុត ដែលបង្កឡើងដោយគ្រោះធម្មជាតិ ដោយសារតែកត្តាអាកាសធាតុប្រែប្រួល ឬហៅថា “Nature Climate Change” បណ្តាលឲ្យមានទឹកជំនន់លេចលង់ ខ្លាំងជាងគេ ក្នុងចំណោមទីក្រុង ឬខេត្តដែលជាប់តំបន់ឆ្នេរទាំងអស់ នៅជុំវិញពិភពលោកជាង ១៣៦តំបន់។

គួរបញ្ជាក់ដែរថា ឆ្លងតាមរយៈការសិក្សានេះ ត្រូវបានគេប៉ាន់ប្រមាណបានថា នៅក្នុងឆ្នាំ២០៥០ ទីក្រុងក្វាងចូវមួយនេះអាចនឹង ចំណាយថវិការជាច្រើន រហូតអាចដល់ខ្ទង់ ១៣,២ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើការជួសជុលរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាត​ បង្កឡើងដោយគ្រោះធម្មជាតិមួយនេះផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត