ការលូតលាស់​សតិអារម្មណ៍ របស់​ទារក​ចាប់ពី​កើត ដល់ ៦ ខែ​

ការលូតលាស់​សតិអារម្មណ៍ របស់​ទារក​ចាប់ពី​កើត ដល់ ៦ ខែ​


ការលូតលាស់​សតិអារម្មណ៍ របស់​ទារក​ចាប់ពី​កើត ដល់ ៦ ខែ​

​ទារក ចាប់ផ្តើម​រៀន​នូវ​អ្វី​ដែល​ថ្មីៗ​ជាច្រើន​។ គេ​អាច​រៀន​ពី​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន និង​រូបគេ​ផ្ទាល់​។​

​អំឡុង​ពេល​នេះ គេ​អាច ៖
•​    ​ជញ្ជក់​ដៃ និង​ម្រាមដៃ​របស់​គេ​
•​    ​ពេល​អ្នក​ស្ទាប​ផ្នែក​ណាមួយ លើ​រាងកាយ​របស់គេ គេ​នឹង​ចាប់ផ្តើម​មើល​ថា​តើ គេ​ត្រូវ​បាន​ប៉ះ​នៅ​កន្លែង​ណា​
•​    ​ស្គាល់​ដៃ និង​ជើង​របស់​គេ​
•​    ​គេ​ត្រូវការ​ភាពកក់ក្តៅ និង​ការយកចិត្តទុកដាក់ ឬ​ការលេង​ជាមួយ​
•​    ​ចាប់ផ្តើម​ចេះ​ញញឹម និង​សើច​ដាក់​អ្នក​ជុំវិញខ្លួន​
•​    ​ឆ្លើយតប​ទៅនឹង​ការប៉ះពាល់​របស់​អ្នក​។​

​ទំនាក់ទំនង ពិត​ជា​សំខាន់​ណាស់ ក្នុងដំណាក់កាល​នេះ (៣ ទៅ ៦ ខែ​) ហើយ​កូន​របស់​អ្នក អាច​នឹង ៖
•​    ​ឆ្លើយតប ពេល​អ្នក​ហៅ​ឈ្មោះ​របស់​គេ​
•​    ​សើច ឬ​ញញឹម ពេល​អ្នក​បញ្ចេញ​សំឡេង ឬ​ធ្វើឲ្យ​លឺសូរ​សំឡេង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។