ព្រឹកស្អែក ​សម្តេចតេជោ ហ៊ុន សែន​ ចូលរួមទិវាមច្ឆជាតិ​នៅអាងទឹកអន្លង់ជ្រៃ

ខេត្តកំពង់ស្ពឺ ៖​ បើគ្មានការប្រែប្រួលទេ ​នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០១​ កក្កដា ២០១៦​ សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នឹងអញ្ជើញចូលរួមទិវាមច្ឆជាតិ០១​ កក្កដា​ ​ខួបលើកទី១៤​និងព្រលែងកូនត្រីនៅអាងទឹកអន្លង់ជ្រៃ ​ស្ថិតក្នុងឃុំ៨មុំ ​ស្រុកថ្ពង ។

ទិវា​មច្ឆ​ជាតិ ថ្ងៃ​ទី០១​ ​កក្កដា ត្រូវបាន​រាជរដ្ឋាភិបាលរៀបចំ​ឡើង​ជា​រៀងរាល់ឆ្នាំ ​ ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ​​​ចូលរួម​ក្នុងការ​ថែរក្សា​​ពូជ​ត្រី ​ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​ ​បង្កើន​ផល​ត្រី​នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង​ ជាពិសេស​តាម​តំបន់​សមស្រប​នៃ​វាលទំនាប និង​វាលស្រែ​ក្នុង​ទូទាំងប្រទេស​៕