ថ្ងៃ​នេះ​លោក​ ឌូតឺតេ​ ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ ហ្វីលីពីន​ បំបែក​កំណត់​ត្រា​៦​យ៉ាង​

ថ្ងៃព្រហស្បតិ៍នេះ លោក រ៉ូទ្រីកូ ឌូតឺតែ បានស្បថចូលកាន់ដំណែងជាប្រធានាធិបតីទី ១៦ របស់សាធារណរដ្ឋ ហ្វីលីពីន ធ្វើឡើងក្នុងការិយាល័យរបស់លោកតែម្ដង ដោយពុំមានកម្មវិធីអ្វីច្រើនឡើយ ។
ការស្បថចូលកាន់ដំណែងរបស់លោក ឌូតឺតេ នៅថ្ងៃនេះ ក៏ជាពេលដែលលោកបានបង្កើតកំណត់ត្រា ៦ យ៉ាងផងដែរៈ ទីមួយ ជាអភិបាលក្រុងដំបូង ឡើងជាប្រធានាធិបតី ហ្វីលីពីន ។ ទីពីរ ជាប្រធានាធិបតីដំបូងមកពីកោះ មីនដាណាវ ។ ទីបី ជាប្រធានាធិបតីដំបូងដែលមានអាយុចន្លោះ ៧០ ឆ្នាំ ។ ទី ៤ ជាមនុស្សដំបូងដែលល្បីល្បាញលើសារព័ត៌មានតាំងពីមិនទាន់ជាប់ជាប្រធានាធិបតី ។ ទី ៥ ជាប្រធានាធិបតីមានសុន្ទរកថាខ្លីបំផុតលើកដំបូង ក្នុងថ្ងៃស្បថចូលកាន់ដំណែង (១៤ នាទី) ។ ទី ៦ ទទួលបានសំឡេងគាំទ្រច្រើនបំផុតលើកដំបូង ក្នុងចំណោមការបោះឆ្នោតក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ ។
ក្រោយបញ្ចប់សុន្ទរកថា លោកប្រធានាធិបតី បញ្ជាក់សារជាថ្មីថានឹងអនុវត្តទាំងអស់តាមអ្វីដែលលោកបានសន្យាកន្លងមក ។ ពេលនេះលោក ឌូតឺតេ ក្លាយជាប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ ដោយបានស្នើដល់អ្នករិះគន់ ឲ្យអនុញ្ញាតដល់រូបលោក នូវសិទ្ធិដឹកនាំប្រទេស ព្រោះការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយ គឺគ្មានការរាថយឡើយ ប៉ុន្តែត្រូវដើរទៅមុខជានិច្ច ។
លោកប្រធានាធិបតីប្រកាសថា “ស្ថាប័នផ្សេងៗ និងក្រុមប្រឆាំងក្នុងប្រទេស សូមធ្វើកិច្ចការដែលជារបស់ខ្លួន ចំណែកខ្ញុំនឹងធ្វើការរបស់ខ្ញុំ ប៉ុន្តែធានាថា នឹងគោរពតាមតួនាទី ដោយមិនបំពានអំណាច ហើយប្រកាន់ខ្ជាប់តាមនីតិរដ្ឋ ហើយខ្ញុំនឹងធ្វើឲ្យតុបាយរបស់ប្រជាជនគ្រប់គ្រួសារមានម្ហូបអាហារគ្រប់គ្រាន់ ព្រមទាំងនាំយកសន្តិភាពដល់តំបន់មានជម្លោះជាច្រើននៅជនបទ” ។
ជាមនុស្សល្បីល្បាញដោយសារប្រើដៃធ្ងន់ក្នុងការដោះស្រាយឧក្រិដ្ឋកម្ម និងមិនដែលអត់ឱនចំពោះអំពើពុករលួយ លោក ប្រធានាធិបតី ឌូតឺតេ ត្រូវបានប្រជាជន ហ្វីលីពីន បោះឆ្នោតគាំទ្រក្នុងសំឡេងច្រើនលើសលប់បំផុតចាប់តាំងពីឆ្នាំ ១៩៨៦ ។

ការថយចុះនៃឧក្រិដ្ឋកម្ម និងអំពើពុករលួយឬអត់ នឹងមើលឃើញក្នុងរយៈពេល ១០០ ថ្ងៃក្រោយឡើងកាន់តំណែង ប្រសិនបើជោគជ័យ ក្នុងថ្ងៃអនាគត ហ្វីលីពីន នឹងស្គាល់ភាពរុងរឿងជាងមុន ៕

ថ្ងៃ​នេះ​លោក​ ឌូតឺតេ​ ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ ហ្វីលីពីន​ បំបែក​កំណត់​ត្រា​៦​យ៉ាង​

ប្រភព៖ kqube

  • ថ្ងៃ​នេះ​លោក​ ឌូតឺតេ​ ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានាធិបតី​ ហ្វីលីពីន​ បំបែក​កំណត់​ត្រា​៦​យ៉ាង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: