​វីដេអូ​ហោរា​ចិន​សែ​ដ៏​ល្បី​​បកស្រាយ​អំពី​ប្ដី​ប្រពន្ធ​គត់​ឆ្នាំ​ និង​ការ​យក​កូន​មិន​ឲ្យ​ជាន់​ឆ្នាំ​ឪពុក​ម្ដាយ

បទសម្ភាសពិសេស៖ គេហទំព័រព័ត៌មាន Kqube.net សូមជម្រាបសួរប្រិយមិត្ត និងទស្សនិកជនគ្រប់មជ្ឈដ្ឋានពីចម្ងាយ ដោយភ្ជាប់ជាមួយការថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះការគាំទ្រ និងតែងតែចូលអានអត្ថបទព័ត៌មានផ្សេងៗ រួមជាមួយវីដេអូ ដែលក្រុមការងារយើងខ្ញុំ បានផលិតនាពេលកន្លងមកនេះ។ ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ឪពុកម៉ែបងប្អូន គេហទំព័រយើងខ្ញុំបានខិតខំផលិតអត្ថបទ និងវីដេអូល្អៗ ជាច្រើនបន្ថែមទៀតហើយ ដែលយើងខ្ញុំនឹងផ្សាយជូនជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ Kqube.net ក៏មានវីដេអូព័ត៌មាន ដែលជាកិច្ចសម្ភាសដ៏ពិសេសមួយ ជាមួយលោកគ្រូចិនសែដ៏ល្បីឈ្មោះ ចាំង ហាំង ឡុង បន្ទាប់ពីមានប្រិយមិត្តមួយចំនួនមានចម្ងល់ថា តើប្តីប្រពន្ធមានអាយុប៉ុន្មាន ឬឆ្នាំណាខ្លះ ដែលបណ្ដាលឲ្យគត់ឆ្នាំ? ម្យ៉ាងទៀតមានមតិប្រិយមិត្តខ្លះទៀតលើកឡើងថា ប្តីប្រពន្ធមានអាយុបងឬប្អូនគ្នា ៧ឆ្នាំ ពិតជាត្រូវព្រាត់គ្នាស្លាប់មែនទេ? ទាំងនេះ ជាមូលហេតុដែលជំរុញឲ្យយើងខ្ញុំបង្កើតប្រធានបទនេះឡើង។
ទន្ទឹមគ្នានឹងការចោទសួរលើចំណោទបញ្ហាទាំងអស់នេះទៅកាន់លោកគ្រូចិនសែ ចាំង ហាំង ឡុង នោះលោក ក៏បានទម្លាយឆ្នាំកំណើតឪពុកម្ដាយមួយចំនួន មិនគួរបង្កើតកូនដំបូងឲ្យជាន់ឆ្នាំខ្លួនឯងទៀតផង ព្រោះបណ្ដាលឲ្យឆុងឆ្នាំ មិនចម្រុងចម្រើនម៉ែឪ។ ដើម្បីជ្រាបច្បាស់ថា តើលោកគ្រូចិនសែរូបនេះ បកស្រាយយ៉ាងណានោះ សូមអញ្ជើញទស្សនាបទសម្ភាសពិសេសខាងក្រោមនេះ ដែលមានលោក ចេង ចំរើន ជាអ្នកសម្របសម្រួលក្នុងបទសម្ភាសនោះផងដែរ៕

ប្រភព៖ kqube

  • ​វីដេអូ​ហោរា​ចិន​សែ​ដ៏​ល្បី​​បកស្រាយ​អំពី​ប្ដី​ប្រពន្ធ​គត់​ឆ្នាំ​ និង​ការ​យក​កូន​មិន​ឲ្យ​ជាន់​ឆ្នាំ​ឪពុក​ម្ដាយ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:ចំនេះដឹង
Tags: