​៣​​សំណួរ​​ រវាង​​​​​​​ស្ដេច​ ​និង​​មន្ត្រី​ធំ​

Akbar ​ជា​ស្ដេច​​គ្រង​រាជ្យ​​​​​​ក្នុង​វាំង​មួយ​​​ ដែល​មាន​ការ​ពេញ​ចិត្ត​​ និង​​ស្រលាញ់​​លោក​ Birbal ​ខ្លាំង​ណាស់ រហូត​​តែង​តាំង​ជា​មេ​មន្ត្រី​។ ​​តែ​ការ​ស្រលាញ់​​នេះ​​ ធ្វើ​​ឲ្យ​មន្ត្រី​​​​​​​ម្នាក់​ទៀត​ ច្រណែន​​យ៉ាង​ខ្លាំង​​។ ​​​​​គេ​​ក៏​តែង​តែ​ចង់​​​​ក្លាយ​​​​​​​ជា​​​​មេ​​មន្ត្រី​​ដែរ​​​ ប៉ុន្តែ​​​​​​​​​មិន​អាច​ធ្វើ​​ទៅ​​រួច​​ដូច​​​​​​ Birbal ឡើយ។​ ​

 

​៣​​សំណួរ​​ រវាង​​​​​​​ស្ដេច​ ​និង​​មន្ត្រី​ធំ​

 

ថ្ងៃ​​មួយ​ស្ដេច​ Akbar បាន​សរសើរ​​​​​ Birbal ​​នៅ​​ពីមុខ​​មន្ត្រី​​ទាំង​​អស់​​ ​ដែល​​ធ្វើ​​ឲ្យ​​​​​មន្ត្រី​ខាង​លើ​​រឹត​តែ​ខឹង​សម្បារ​​បន្ថែម​ទៀត​​ ​ដោយ​និយាយ​ថា​​ ​”​ព្រះ​អង្គ​​​​សរសើរ​ Birbal ​ជា​​រឿង​​​​អយុត្តិធម៌​​​​ណាស់​ ​​តែ​បើ​ Birbal ​​អាច​​ឆ្លើយ ៣​​​សំណួរ​​បាន​ ​គាត់​​នឹង​​ទទួល​ស្គាល់​ការពិត​​​ថា​ Birbal ​ជា​មនុស្ស​ឆ្លាត​។​ និយាយ​បែប​នេះ​​រួច ​ស្ដេច​ Akbar ក៏​យល់​ព្រម​​​ឲ្យ​​មន្ត្រី​​រូប​នេះ​​សួរ​​ Birbal ​ចំនួន​ ៣​សំណួរ​តែ​ម្ដង​គឺ៖​​​

 

១. ​​​​តើ​លើមេឃ​មាន​​​ផ្កាយ​​ចំនួន​​ប៉ុន្មាន?
២. ​​កន្លែង​​ណា​​ជា​ចំណុច​​កណ្ដាល​​​ផែនដី?
៣. ​តើ​​មាន​​​​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​​​​​ប៉ុន្មាន​នាក់​​​លើ​​ពិភពលោក?

​​

ក្រោយ​​សួរ​​រួច​ ស្ដេច​​បាន​ប្រគល់​សំណួរ​​ទាំង​​៣​​ ​ឲ្យ​​ Birbal ឆ្លើយ​ ​​​​​ដោយ​ដាក់​លក្ខខ័ណ្ឌ​​​ថា ​​បើ​​​មិន​អាច​​ឆ្លើយ​បាន​ទេ​ Birbal ត្រូវ​​តែ​លាលែង​​ចេញ​ពី​តំណែង​។​​​​​

 

​​​​​​​សំណួរ​​ទី១​៖ ​Birbal ​បាន​​​យក​​រោម​​​​​​ចៀម​​​​​មក​បង្ហាញ​ ​​ហើយ​និយាយ​ថា​ ​”​​​​​ផ្កាយ​​លើ​​មេឃ​​មាន​​ច្រើន​​​​ដូច​​​​រោម​​ចៀម​​​លើ​​ខ្លួន​​ចៀម​​អីចឹង​​ បើ​​អ្នក​​ចង់​ដឹង​​ផ្កាយ​​​មាន​ប៉ុន្មាន​​ ​អ្នក​ត្រូវ​រាប់​រោម​​ចៀម​​​ឲ្យ​អស់​សិន”។​ ​មន្ត្រី​​នោះ​​​សម្រេច​​ថា​ជា​ចម្លើយ​​ត្រឹម​ត្រូវ។

 

សំណួរ​​ទី​​២៖ ​​Birbal ​​បាន​គូ​ខ្សែ​​​​បន្ទាត់​​មួយ​គូ ​​​​លើ​​​​​កម្រាល​​ឥដ្ឋ​​ ​​ហើយ​​យក​​ដែក​មូល​តូច​​ចុច​​ចំ​​ចន្លោះ​បន្ទាត់​ទាំង​​ពីរ​​​​​​ ​រួច​ប្រាប់​ថា​​នេះ​​ជា​​​​​ចំណុច​កណ្ដាល​ផែន​ដី​ បើ​មន្ត្រី​ណា​​​​​​​​មាន​ចម្ងល់​​​អាច​​​​វាស់​ខ្លួន​ឯង​​​បាន។

 

សំណួរ​ទី​៣៖ Birbal ​​​ប្រាប់​ថា​​​ “​ការ​រាប់​​ចំនួន​​​​​​មនុស្ស​​ប្រុស​ និង​​ស្រី​ពិតប្រាកដ​​​​​​​​ក្នុង​​ពិភព​លោក​​​​ ​គឺ​ជួប​​​បញ្ហា​ដូច​រាប់​​មន្ត្រី​​​​​ ​​​​​មហាតលិក​​​ក្នុង​វាំង​​ដូច្នោះ​ដែរ ​​​​គឺ​ពិបាក​​កំណត់​​ភេទ​​ស្រី ឬ​ប្រុស​ណាស់។​ ​ប្រសិន​​បើ​​មន្ត្រី​ទាំង​​​អស់​ត្រូវ​បាន​សម្លាប់ ​​​នោះ​​​​ខ្ញុំ​​រាប់​​​​​មិន​ឲ្យ​ខុស​ទេ”។ ​​​មន្ត្រី​​នោះ​​​មើ​ល​​មុខ​​ Birbal ទាំង​​ភ្ញាក់​ផ្អើល​​ ​រួច​សុខ​ចិត្ត​​​​ឲ្យ​ Birbal  ធ្វើ​មេ​មន្ត្រី​​បន្ត​ទៀត៕

 

​គំនិត​អប់​រំ​ក្នុង​រឿង៖ ​​មិន​មាន​​​បញ្ហា​​​​​ណា​ ថា​​​មនុស្ស​​មិន​អាច​​ដោះ​ស្រាយ​​បាន​​​​​ទេ ​គឺ​តែង​តែ​​មាន​​ផ្លូវ​ដើរ​ជា​និច្ច ​បើ​យើង​​​ប្រើ​ការ​គិត​​​ឲ្យ​បាន​វែង​ឆ្ងាយ។

 

ចុចអាន៖ រឿង​ខ្លី​តែ​បង្កប់​ន័យ​ជ្រៅ​ពី “ការ​ស្អប់”

ចុចអាន៖ ឪពុក​អ្នក​មាន​បង្រៀន​កូន​ឲ្យ​ស្គាល់​ភាព​ក្រ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ បរទេស​​​​​​​​​​​​​​​