​អ្នក​គេង​មិនសូវ​លក់ ៖ អាហារ​ដែល​គួ​រញ៉ាំ មុនពេល​ចូល​គេង​

​អ្នក​គេង​មិនសូវ​លក់ ៖ អាហារ​ដែល​គួ​រញ៉ាំ មុនពេល​ចូល​គេង​


​អ្នក​គេង​មិនសូវ​លក់ ៖ អាហារ​ដែល​គួ​រញ៉ាំ មុនពេល​ចូល​គេង​

​ផ្លែ​ចេក និង​ទឹកដោះគោ​
​ចេក​មួយ​ផ្លែ គឺ​វា​គ្រប់គ្រាន់​ហើយ ពីព្រោះ បើ​អ្នក​ញ៉ាំ​ច្រើនពេក វា​មិន​ល្អ​នោះទេ ដោយសារ​តែ​វា​មាន​ជាតិ​ស្ករ​ច្រើន​។ ការ​បញ្ចូល​គ្នា​រវាង amino acid tryptophane កាបូ​អ៊ី​ដ្រាត កាល់ស្យូម និង​ម៉ាញេស្យូម ពិតជា​ជួយ​ឲ្យ​ខួរក្បាល​ធូរស្រាល និង​ឆាប់​គេង​លក់​។​

​ទឹកដោះគោ​ជូរ​
​ហេតុ​អ្វី​អ្នក​គួរ​ញ៉ាំ​វា​? វា​នឹង​ទៅ​ជួយ​ដល់​ការរំលាយ​អាហារ ហើយ​ធ្វើឲ្យ​រាងកា​យរបស់​អ្នក​ធូរស្រាល និង​មិន​ងាយ​ភ្ញាក់ ពេល​គេង​លក់​។​

​ផ្លែ​ប៉ោម​មួយ​ចំណិត និងប័រ ៣០ ក្រាម​
​សកម្មភាព​មួយ​ភាគ​ធំ នឹងត្រូវ​បញ្ចប់ ក្រោយ​ពេល​អ្នក​ញ៉ាំ​របស់​នេះ មានន័យ​ថា ខួរក្បាល​នឹង​សម្រាក ហើយ​អ្នកនឹង​គេង​លក់​។​

​តែ Chamomile
​តែ​ប្រភេទ​នេះ ជាទី​ពេញនិយម សម្រាប់​អ្នក​គេង​មិន​លក់ ពីព្រោះ វា​មាន​សមត្ថភាព ដូច​ថ្នាំ​សណ្តំ​ស្រាល​មួយ​អឺចឹង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។