មិន​ត្រឹមតែ​មិនបាន​ជួយ ​បែរជា​ជេរ​ប្រមាថ​ធ្ងន់ៗ​លើកញ្ញា វ៉ាន់ នី​ឡា និង​សិល្បករ ​ដែល​ស្វែងរក​យុត្តិធម៌​ឲ្យ​នាង​

មិន​ត្រឹមតែ​មិនបាន​ជួយ ​បែរជា​ជេរ​ប្រមាថ​ធ្ងន់ៗ​លើកញ្ញា វ៉ាន់ នី​ឡា និង​សិល្បករ ​ដែល​ស្វែងរក​យុត្តិធម៌​ឲ្យ​នាង​



ភ្នំពេញ​ ៖​ បន្ទាប់ពី​មាន​រឿងរ៉ាវ​នៃ​ការ​បែក​ធ្លាយ​រូបភាព​អាក្រាត​កាយ​របស់​តារា​ចម្រៀង​វ័យក្មេង​រូប​ស្រស់​កញ្ញា វ៉ាន់ នី​ឡា ​ពី​សំណាក់​ជន​អនាមិក​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​ទង្វើ​របស់​អតីត​គូស្នេហ៍​នាង​នោះ​ ជា​ការ​កត់សម្គាល់​គេ​សង្កេត​ឃើញ​ថា ​មាន​មជ្ឈដ្ឋាន​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​ពិសេស​គឺ​មាន​សិល្បករ​- សិល្បការិនី​រួម​ជំនាន់​ និង​រៀមច្បង​មួយ​ចំនួនធំ​បាន​សម្ដែង​ក្តី​អាណិតអាសូរ​​ព្រមទាំង​ផ្ញើ​សារ​លើកទឹកចិត្ត​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា ​ជា​បន្តបន្ទាប់។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​នេះ​មាន​ក្រុម​សិល្បករ​-​សិល្បការិនី​ល្បីៗ​របស់​ខ្មែរ​ជាច្រើន​បាន​ប្រមូល​គ្នា​ផ្តិត​មេដៃ​លើ​ញត្តិ​មួយ​ដើម្បី​ថ្កោលទោស​ និង​គាំទ្រ​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្នុង​ការ​ស្វែង​រកមុខ​ជន​អនាមិក​ ដែល​ទម្លាយ​រូប​អាក្រាត​កាយ​របស់​នាង​ និង​បាន​ដាក់​ជូន​ទៅ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ខណៈ​មាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ទៀង​ក៏​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​ការស្រាវជ្រាវ​ចាប់​ជន​បង្ក​ផង​នោះ។

ថ្វីត្បិតតែ​មាន​មហាជន​និង​តារា​សិល្បៈ​ជាច្រើន​បាន​នាំគ្នា​គាំទ្រ​បង្ហាញ​ពី​ការ​អាណិតអាសូរ​​​ចំពោះ​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា ដែល​ជា​រងគ្រោះ​យ៉ាង​នេះ​ក្តី​ ប៉ុន្តែ​ក៏​មាន​ទស្សនិកជន​មួយចំនួន​ផ្សេងទៀត​បាន​រិះគន់​ និង​គិត​ថា ទង្វើ​នេះ​ជា​កំហុស​របស់​នាង។ មិនតែប៉ុណ្ណោះ​ថែមទាំង​ប្រើពាក្យ​ជេរប្រមាថ​ធ្ងន់ៗ​ដែល​មិន​អាច​ទទួល​យក​បាន​មក​លើ​កញ្ញា វ៉ាន់ នី​ឡា ទៀត​ផង។

យ៉ាងណាមិញ​ថ្មីៗ​នេះ​មាន​តារា​សិល្បៈ​និង​ទស្សនិកជន​មួយ​ចំនួន​ធំ​បាន​ប្រតិកម្ម​សម្ដែង​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​Acount Facebook ម្នាក់​ដែល​បាន​ធ្វើការ​រិះគន់​ជេរប្រមាថ​ធ្ងន់ៗ​មក​លើ​កញ្ញា វ៉ាន់ នី​ឡា ក៏ដូចជា​សិល្បករ​-​សិល្បការិនី​ខ្មែរ​ជាច្រើន​ដែល​បាន​ឈឺឆ្អាល​ចេញមុខ​ជួយ​ស្វែងរក​យុត្តិធម៌​ឲ្យ​តារា​ចម្រៀង​កញ្ញា វ៉ាន់ នី​ឡា។

តាមរយៈ​អត្ថន័យ ​ដែល​ត្រូវ​បាន​ស្រី្ត​ម្នាក់​ម្ចាស់​Acount Facebook ឈ្មោះ​​ ​Kimlean Din បាន​សរសេរ​ដោយ​ប្រើប្រាស់​នូវ​ពាក្យ​សម្ដី​អសុរោះ​ថា ពួក មីរ​វល់ រឿង​ក្ដិត និង ក្ដរ គ្រាន់តែ​ក្ដិត​ខ្លួន​ឯង​មួយ​ថែ​មិន​បាន​ធ្វើឲ្យ​រវល់​គេ​ឯង​បើក​facebook ពេលណា​ឃើញ​តែ​ពួកវា រក​យុត្តិធម៌ ឲ្យ​ក្ដិត និង ក្ដរ ពួកវា​ចេះ​តែ​មាន​លុយ​ចាយ ឯង​រវល់​មិនដែល​បាន​ដេក​ថ្ងៃ រកលុយ​ឲ្យ​គ្រប់​តាម​តម្រូវ​ការ​ កូន​ត្រូវ​ការ​មិន​ចង់​និង​គ្រប់​ផង​គេ​មាន​ស្អី​លក់​ណ៎​?​។​

ឆ្លើយតប​នឹង​ការរិះគន់​ពី​សំណាក់​ម្ចាស់ Acount Facebook​ខាងលើ ​ភ្លាមៗ​នោះ​តារា​សម្ដែង​ប្រុស​រូប​សង្ហា​លោក ច​ន អេ​ឡិច​ដា​ហ្វី បាន​ប្រតិកម្ម​បែប​ធម៌​ត្រជាក់​ថា​ ជូនពរ​គ្រួសារ​អ្នក​មីង​ឲ្យ​រកស៊ី​កាន់តែ​មានបាន សម​នឹង​កម្លាំង​ដែល​ប្រឹង ​ហើយ​រក​ពេល​ដេក​ថ្ងៃ​គ្មាន​។ មួយទៀត​កុំ​ឲ្យ​មានរឿង​អាក្រក់​អី​ក្នុង​គ្រួសារ​ឲ្យ​សោះ​ តែ​បើ​ជួប​រឿង​អាក្រក់​ប្រយ័ត្ន​អត់​មាន​គេ​ជួយ​ ព្រោះ​មើល​ការ​សរសេរ​របស់​អ្នក​មីង ដូច​អាត្មានិយម​ពេក​។ ហើយ​មានតែ​គេ​ជាន់​ថែមទៀត​! អរគុណ​…៕
មិន​ត្រឹមតែ​មិនបាន​ជួយ ​បែរជា​ជេរ​ប្រមាថ​ធ្ងន់ៗ​លើកញ្ញា វ៉ាន់ នី​ឡា និង​សិល្បករ ​ដែល​ស្វែងរក​យុត្តិធម៌​ឲ្យ​នាង​

មិន​ត្រឹមតែ​មិនបាន​ជួយ ​បែរជា​ជេរ​ប្រមាថ​ធ្ងន់ៗ​លើកញ្ញា វ៉ាន់ នី​ឡា និង​សិល្បករ ​ដែល​ស្វែងរក​យុត្តិធម៌​ឲ្យ​នាង​

មិន​ត្រឹមតែ​មិនបាន​ជួយ ​បែរជា​ជេរ​ប្រមាថ​ធ្ងន់ៗ​លើកញ្ញា វ៉ាន់ នី​ឡា និង​សិល្បករ ​ដែល​ស្វែងរក​យុត្តិធម៌​ឲ្យ​នាង​