ពេជ្រ សោភា បន់​ស្រន់​វិញ្ញាណក្ខន្ធ​ឪពុក​​​ឲ្យ​​​ មុន​ចេញ​ទៅ​ព្យាបាលជំងឺស្អែក​

តារា​ចម្រៀង​ពេជ្រ សោភា ​​​បាន​ទៅ​អុជ​ធួប​​បន់​ស្រន់​ដល់​វិញ្ញាណក្ខន្ធ​ឪពុក​របស់​ខ្លួន​សូម​ឲ្យ​​​តាម​ជួយ​ថែរក្សា ​ព្រោះ​ថ្ងៃ​ស្អែក​នេះ​​នាង​នឹង​ត្រូវ​ទៅ​ព្យាបាល​​ជំងឺ​នៅ​ឯ​ក្រៅ​ប្រទេស​សារ​ជា​ថ្មី។

 

ពេជ្រ សោភា បន់​ស្រន់​វិញ្ញាណក្ខន្ធ​ឪពុក​​​ឲ្យ​​​ មុន​ចេញ​ទៅ​ព្យាបាលជំងឺស្អែក​

សោភា មិន​បាន​បង្ហើប​ថា​ទៅ ព្យាបាល​នៅ​ប្រទេស​ណា​ទេ ប៉ុន្តែ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចេញ​ផ្សាយ​ថា ​ពេជ្រ សោភា អាច​នឹង​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង។ តាម​ព័ត៌មាន​កន្លង​មក តារា​ចម្រៀង​រូប​នេះ ​មាន​ជំងឺ​រ៉ាំ​រៃ​ជា​យូរ​មក​ហើយ​ តែ​នាង​មិន​ទាន់​ដាច់​ចិត្ត​ព្យាបាល​រហូត​មក​ដល់​ពេល​នេះ​ ទើប​នាង​សម្រេចចិត្ត​ទៅ​ព្យាបាល។ ដោយ​សារ​ជំងឺ​រើ​លើក​នេះ​ ពេជ្រ សោភា បាន​​​និយាយ​ថា ​នាង​អាច​នឹង​ចាក​ចេញ​ពី​សិល្បៈ​រហូត​ ប្រសិន​បើ​ជំងឺ​នាង​មិន​ប្រសើរ​ឡើង។

 

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ដេវីត​ ដែល​ជា​ដៃ​គូរ​ចម្រៀង​នោះ ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​​ទៅ​ព្យាបាល​​ផង​ដែរ​ដោយ​ ដេវីត​ បាន​លើក​ឡើង​ថា “ខ្ញុំ​ក៏​គ្មាន​សិទ្ធិ​អី​ត្រូវ​ឃាត់​គាត់​ដែរ​បង ខ្ញុំ​គិត​ថា​ បើ​​កាល​ណា​គាត់​ឆាប់​បាន​ព្យាបាល​ជា​ឆាប់ៗ​ ក្រែង​គាត់​នឹង​អាល​ឆាប់​បាន​ត្រឡប់​វិញ។ បើ​យឺត​យ៉ាវ ​ព្យាបាល​ខ្លាច​ចុង​ក្រោយ​មាន​តែ​វិប្បដិសារី”៕

 

អត្ថបទ៖ SAMEDY

​​​ប្រភព៖ Instagram