“អត់ខ្វល់សំខាន់អូនស្អាត” ត្រៀម​បង្ហាញ​​ទស្សនីយភាព​ប្លែក​ភ្នែក​ដល់​ទស្សនិក​ជន

ភាពយន្តខ្មែរក្នុងពេលបច្ចុប្បន្ននេះហាក់ទទួលបានការគាំទ្រច្រើនជាងកាលពីប៉ុន្មានឆ្នាំមុន ដែលធ្វើឲ្យទាំងផលិតករ កីដូចជាតារាសម្តែងចាប់ផ្តើមមានទឹកចិត្តក្នុងការផលិតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់។ មួយរយៈនេះ ខ្សែភាពយន្តខ្មែរហាក់ស្ងប់ស្ងាត់មិនសូវមានចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនានានោះទេ។ ដើម្បីបំបែកភាពស្ងាត់ជ្រងំនេះ វណ្ណកម្មថ្មីរឿង “អត់ខ្វល់ សំខាន់អូនស្អាត” របស់ផលិតកម្ម “អាយ ឡាហ្វ ហ្វីម” (Eye Love Film) បានចេញក្បាលឈុតឆាកខ្លីៗ និងកំពុងត្រៀមចាក់បញ្ចាំងចំណីចក្ខុថ្មីរបស់ខ្លួននៅតាមរោងភាពយន្តក្នុងពេលឆាប់ៗខាងមុខនេះហើយ។

“អត់ខ្វល់ សំខាន់អូនស្អាត” ជាខ្សែភាពយន្តបែបកំប្លែងរួមសម្តែងដោយតារាថ្មីៗ ទាំងសង្ហា និងស្អាត អមដោយទេពកោសល្យសម្តែងដូចជាកញ្ញា ស៊ីន យូប៊ីន នាយចឺម អ្នកនាងប៉េងប៉ោង កញ្ញា ស្រីណៃ រួមជាមួយតារាសម្តែងល្បីៗប្រចាំៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។ សាច់រឿងខាងលើបង្ហាញពីការដាក់ខសន្យាភ្នាល់គ្នារវាងនារីម្នាក់ដែលស្រលាញ់មនុស្សស្រីដូចគ្នាក្នុងគោលបំណងបញ្ចៀសស្នេហារវាងស្រី និងស្រី បង្កើតបានជាសាច់រឿងថ្មីមួយដ៏គួរជាទីចាប់អារម្មណ៍ និងល្អមើល៕

ប្រភព៖ mohameas

  • “អត់ខ្វល់សំខាន់អូនស្អាត” ត្រៀម​បង្ហាញ​​ទស្សនីយភាព​ប្លែក​ភ្នែក​ដល់​ទស្សនិក​ជន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:វីដេអូ
Tags: