ហេតុអ្វី​បានជា​អ្នក​មិន​អាច​ថើប​ទារកដែល​ទើបនឹង​កើត​?

ហេតុអ្វី​បានជា​អ្នក​មិន​អាច​ថើប​ទារកដែល​ទើបនឹង​កើត​?

សុខភាព៖ នៅពេលដែលទារកទើបនឹង កើតចេញពីពោះម្តាយ មានមនុស្សជាច្រើននាំគ្នាថើបទារកនោះ ជាពិសេសគឺថើបមាត់តែម្តង។ ប៉ុន្តែតើអ្នកដឹងទេថា អ្នកមិនអាចថើបមាត់កូនបានឡើយ។ ហេតុអ្វីបានជាមិនអាចទៅគ្រាន់តែថើបមាត់សោះ?

នៅពេលដែលកូនទើបតែចេញពីពោះម្តាយ ប្រព័ន្ធការពាររាងកាយកូនគឺមិនទាន់លូតលាស់គ្រប់នោះទេ ដោយវានៅខ្សោយនៅឡើយ។ ម្យ៉ាងទៀតនៅលើរាងកាយអ្នកគឺមានមេរោគច្រើនណាស់ ជាពិសេសគឺនៅត្រង់មាត់តែម្តង ដូចនេះប្រសិនជាអ្នកថើបមាត់កូន នោះមេរោគទាំងនោះនឹងអាចរត់ចូលទៅក្នុងរាងកាយគេ ជាហេតុដែលអាចធ្វើឲ្យគេឆាប់ឈឺខ្លាំងណាស់ ព្រោះប្រព័ន្ធការពារនៅខ្សោយ ដោយមិនអាចទប់ទល់នឹងមេរោគទាំងនោះបាន។ ជាងនេះទៅទៀត អ្នកក៏មិនអាចទំពារអាហារក្នុងមាត់ ហើយយកទៅបញ្ចុកកូននោះទេ ព្រោះវាមានគ្រោះថ្នាក់ជាខ្លាំង ដោយអាចធ្វើឲ្យកូនមានជំងឺបានយ៉ាងងាយបំផុត៕

ប្រភព៖ iknow

  • ហេតុអ្វី​បានជា​អ្នក​មិន​អាច​ថើប​ទារកដែល​ទើបនឹង​កើត​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: