ល្បិច​ថ្មី​៖ ប្រើ «​ដែកគោល​» ប្លន់​អ្នក​ចេញពី​ដក​ប្រាក់​ពី​ធនាគារ​

ហួសចិត្តនឹងហេតុការណ៍ប្លន់ ដោយការបោះដែកគោលចូលក្រោមឡានដើម្បីប្លន់ ដែលរថយន្តហ្វ័ររ៉ាន់ន័រ ស៊េរីទំនើបឆ្នាំ ២០១៦ មួយគ្រឿង ដែលម្ចាស់ទើបតែបើកចេញពីដកលុយនៅធនាគារ ហើយក្រុមចោរជនជាតិហ្វីលីពីន ២ នាក់ បានប្រើល្បិចយកដែកគោលជាច្រើនបោះចូលក្រោមរថយន្ត ដើម្បីឲ្យបែកកង់ឡាន ហើយពេលម្ចាស់រថយន្តចុះមក ក៏ធ្វើសកម្មភាពឆក់កាបូបដាក់លុយ ។ តែល្បិចនេះមិនបានសម្រេច ត្រូវម្ចាស់រថយន្តចាប់ប្រទាញប្រទង់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយក៏ចាប់បានម្នាក់ ចំណែកបក្ខពួកចោរម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។

ជនសង្ស័យឈ្មោះ ALONSO ZOSE ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ CC1067858604 និង ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ក្រហម ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ ១T-៣១៤៧ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ឯជនរងគ្រោះដែលស្នើមិនឲ្យបញ្ចេញឈ្មោះនោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោង ៤ រសៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៦ គាត់បានចូលទៅបើកលុយពីធនាគារមួយកន្លែង ហើយបានបើករថយន្តតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខភោជនីយដ្ឋានបទុមសមុទ្រ សង្កាត់ស្រះចក ក្បែរមន្ទីរពេទ្យកាល់ម៉ែត ស្រាប់តែកង់រថយន្តរបស់គាត់បែក ហើយគាត់បានចុះពីរថយន្តពិនិត្យមើល និង បើកឃ្លបក្រោយ ស្រាប់តែជនសង្ស័យ ២ នាក់ ចុះពីលើម៉ូតូមកឆកកាបូបលុយរបស់គាត់ ហើយក៏មានការប្រទាញប្រទង់គ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និង សមត្ថកិច្ចនាំគ្នាព័ទ្ធចាប់ជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ALONSO ZOSEជនជាតិហ្វីលីពីនត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីបន្តនីតិវិធីច្បាប់ ៕

ល្បិច​ថ្មី​៖ ប្រើ «​ដែកគោល​» ប្លន់​អ្នក​ចេញពី​ដក​ប្រាក់​ពី​ធនាគារ​

ល្បិច​ថ្មី​៖ ប្រើ «​ដែកគោល​» ប្លន់​អ្នក​ចេញពី​ដក​ប្រាក់​ពី​ធនាគារ​

ល្បិច​ថ្មី​៖ ប្រើ «​ដែកគោល​» ប្លន់​អ្នក​ចេញពី​ដក​ប្រាក់​ពី​ធនាគារ​

ល្បិច​ថ្មី​៖ ប្រើ «​ដែកគោល​» ប្លន់​អ្នក​ចេញពី​ដក​ប្រាក់​ពី​ធនាគារ​

ប្រភពៈ pmhotnews