ឧកញ៉ា ​ម៉ុង ឫទ្ធី ​មាន​គម្រោង​​​​យក​រោងចក្រ​កែច្នៃ​​ស្វាយ​ពី​​អឺរ៉ុប​ ​មក​ដំឡើង​​​​​នៅ​កម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសហការយល់ព្រមជាមួយដៃគូជំនួញរបស់ខ្លួន ដោយមានគម្រោងនាំយករោងចក្រកែច្នៃស្វាយពីសហគមន៍អឺរ៉ុប មកដំឡើងឲ្យដំណើរការឲ្យបានមុនរដូវកាលផ្លែស្វាយ ឆ្នាំ២០១៧ ខាងមុខនេះ នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រ Facebook របស់ឯកឧត្ដម នារសៀលថ្ងៃនេះ។
ឧកញ៉ា  ម៉ុង ឫទ្ធី បានសរសេរលើទំព័រ Facebook របស់ខ្លួន ដូចនេះថា៖ “ក្រោយពីបានមកពិនិត្យដោយផ្ទាល់ដល់ទីតាំងចំការស្វាយ នៅភ្នំសែនដីលើទឹកដីខេត្តកំពង់ស្ពឺរួចហើយ ទាំងពីរនាក់បានយល់ព្រមនឹងគ្នាថា ត្រូវតែនាំយករោងចក្រកែច្នៃពីសហគមអឺរ៉ុប មកតម្លើងឱ្យតំណើការឱ្យបានមុនរដូវកាលផ្លែស្វាយឆ្នាំ២០១៧ខាងមុខនេះ បើគំរោងការនេះបានសម្រេចមែនប្រជាជនកម្ពុជាយើង នឹងលែងមានការព្រួយបារម្ភពីតម្លៃផ្លែស្វាយទៀតហើយ”
ឯកឧត្ដម ក៏បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្ដមបណ្ឌិតជាមួយ លោក សុចិត្ត (ម៉ុង ឫទ្ធី និងសុ ចិត្ត) គឺជាដៃគូនាំផ្លែស្វាយពីព្រះរាជាណាចក្រកម្ពុជា តាមយន្តហោះទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបមុនគេបង្អស់ បានចុះពិនិត្យទីតាំងចម្ការស្វាយ ហើយក៏កំពុងតែរិះរកមធ្យោបាយថ្មីមួយទៀត គឺផលិតនឹងកែច្នៃផ្លែឈើដែលគ្មានជាតិគីមីឲ្យបានតម្លៃខ្ពស់ នាំទៅទីផ្សារសហគមន៍អឺរ៉ុប៕
ឧកញ៉ា ​ម៉ុង ឫទ្ធី ​មាន​គម្រោង​​​​យក​រោងចក្រ​កែច្នៃ​​ស្វាយ​ពី​​អឺរ៉ុប​ ​មក​ដំឡើង​​​​​នៅ​កម្ពុជា
ឧកញ៉ា ​ម៉ុង ឫទ្ធី ​មាន​គម្រោង​​​​យក​រោងចក្រ​កែច្នៃ​​ស្វាយ​ពី​​អឺរ៉ុប​ ​មក​ដំឡើង​​​​​នៅ​កម្ពុជា
ឧកញ៉ា ​ម៉ុង ឫទ្ធី ​មាន​គម្រោង​​​​យក​រោងចក្រ​កែច្នៃ​​ស្វាយ​ពី​​អឺរ៉ុប​ ​មក​ដំឡើង​​​​​នៅ​កម្ពុជា ឧកញ៉ា ​ម៉ុង ឫទ្ធី ​មាន​គម្រោង​​​​យក​រោងចក្រ​កែច្នៃ​​ស្វាយ​ពី​​អឺរ៉ុប​ ​មក​ដំឡើង​​​​​នៅ​កម្ពុជា ឧកញ៉ា ​ម៉ុង ឫទ្ធី ​មាន​គម្រោង​​​​យក​រោងចក្រ​កែច្នៃ​​ស្វាយ​ពី​​អឺរ៉ុប​ ​មក​ដំឡើង​​​​​នៅ​កម្ពុជា