ខ្សែ​បញ្ជូន​អ៊ីនធឺណិត​លឿន​បំផុត​ ​នឹង​ដំណើរ​ការ​យប់​នេះ​ហើយ​

ក្រោយពីបានបញ្ចប់ការងារអូសខ្សែមេបណ្ដាញអ៊ីនធឺណិតរបស់ Google ពីសហរដ្ឋអាមេរិក មកកាន់ប្រទេសជប៉ុន ដែលមានប្រវែង ៩,០០០ គីឡូម៉ែត្រ ខ្សែបញ្ជូនអ៊ីនធឺណិតលឿនបំផុតនេះ នឹងចាប់ផ្ដើមបើកឲ្យដំណើរការនារាត្រីថ្ងៃ ៣០ ខែមិថុនា ២០១៦ នេះ។

ខ្សែ​បញ្ជូន​អ៊ីនធឺណិត​លឿន​បំផុត​ ​នឹង​ដំណើរ​ការ​យប់​នេះ​ហើយ​សកម្មភាព ពង្រាយខ្សែកាប្លិ៍អុបទិក ក្នុងសមុទ្រជប៉ុន

Google បានសហការជាមួយ NEC, China Mobile, China Telecom, Global Transit និងKDDI ក្នុងការវិនិយោគ ៣០០លានដុល្លារសម្រាប់គម្រោងដែលមានឈ្មោះថា FASTER ។

គម្រោងនេះមានសមត្ថភាព អាចបញ្ជូនអ៊ីនធឺណិតក្នុងល្បឿន 60 Terabits ក្នុងមួយវិនាទី (Tbps) ដែលនេះមានន័យថា លឿនជាង ល្បឿនអ៊ីនធឺណិតប្រើក្នុង Modem សព្វថ្ងៃ ១០ លានដង៕

ល្បឿនទាំងនោះ នឹងលក់បន្តមកកាន់ក្រុមហ៊ុនផ្គត់ផ្គង់សេវាគមនាគមន៍ នៃតំបន់អាស៊ីទាំងមូលតែម្ដង ៕

ប្រភព៖ sabay

  • ខ្សែ​បញ្ជូន​អ៊ីនធឺណិត​លឿន​បំផុត​ ​នឹង​ដំណើរ​ការ​យប់​នេះ​ហើយ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:កំសាន្ត
Tags: