ភរិយា​លោក​ហ៊ុន ម៉ាណែត​ នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​បឹង​ទំពុន

ភរិយា​លោក​ហ៊ុន ម៉ាណែត​ នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​បឹង​ទំពុន

ភ្នំពេញ ​៖​ នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦​ លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ចែក​ជូន ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ចំនួន​៦៥ គ្រួសារ ស្មើ​នឹង ៣៣ ខ្នង​ផ្ទះ ក្នុង​ភូមិ ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ក្នុង​ឱកាស​នោះ​ក៏មាន​ការចូលរួម​ពី​លោក ឌី រ័ត្នខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង ជា​ប្រធាន​អនុសាខា​កាកបាទ​ក្រហម​ខណ្ឌ​មានជ័យ លោក សួស សារិន ចៅសង្កាត់​បឹងទំពុន​ សមាជិក សមាជិកា កាកបាទ​ក្រហម​ខណ្ឌ និង​សង្កាត់ ជាច្រើន​ចូលរួម​ផង​ដែរ។

ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន មី ចំនួន ២​កេស​ កន្ទេល​១ សារុង ១ ភួយ ១ ក្រមា ១ ត្រីខ ចំនួន ១​យួរ ស្មើ​នឹង ១០​កំប៉ុង រួមទាំង​ថវិកា​ក្នុង​មួយ​គ្រួសារ​ចំនួន ១០០ ០០០​រៀល​ផង​ដែរ។ ក្នុង​ឱកាស​នោះ អង្គការ​ស្កុ​ត ក៏បាន​ចូលរួម​ចែក​នូវ អំណោយ សម្ភារៈ​ផ្ទះបាយ ចំនួន ៦៥ គ្រួសារ មានដូចជា ចង្ក្រាន​ប្រើ​ធ្យូង​ចំនួន ១ ឆ្នាំង​១ កំសៀវ ចំនួន​១ ចាន ស្លាបព្រា ១​ឈុត​ផង​ដែរ៕

​​ភរិយា​លោក​ហ៊ុន ម៉ាណែត​ នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​បឹង​ទំពុន