ធ្លាក់​ពីលើ​ម៉ូតូ ប៉ូលិស​ឃាត់ខ្លួន​បាន​ក្តិប​ចោរ​ម្នាក់​ ក្នុង​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​សម្រេច​

ធ្លាក់​ពីលើ​ម៉ូតូ ប៉ូលិស​ឃាត់ខ្លួន​បាន​ក្តិប​ចោរ​ម្នាក់​ ក្នុង​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​សម្រេច​



ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ក្នុង​វ័យ​១៥​ឆ្នាំ​ម្នាក់ ​បាន​ក្លាយ​ខ្លួន​ជា​ចោរឆក់​ទូរស័ព្ទ ប៉ុន្តែ​ដោយ​ជួប​នឹង​សំណាង​អាក្រក់ ក្នុង​សកម្មភាព​ឆក់​នោះ ​ក៏​បាន​ធ្លាក់​ពីលើ​ម៉ូតូ ទើប​ត្រូវ​ប្រជាពលរដ្ឋ​ និង​ប៉ូលិស​ល្បាត​ដេញ​ចាប់​បាន​ភ្លាមៗ​តែម្តង ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់។

អំពើ​ឆក់​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៥ កែង ផ្លូវ​២០២ សង្កាត់​ដេប៉ូ​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ក្ដឹប​ចោរ​ម្នាក់​នេះ​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ឲ្យ​ស្គាល់​ឈ្មោះ អ៊ុក ចាន់​រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ម្តុំ​បុរី​កីឡា ស្ថិត​ក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ ឈរ​លេង​ទូរស័ព្ទ​ម៉ាក Iphone 6Plus តាម​ផ្លូវ ក្នុង​ខណៈ​នោះ​ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​និក ពណ៌​ត្រួយ​ចេក មិន​ចាំ​ស្លាក​លេខ មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ ហើយ​បាន​ព្យាយាម​ជិះ​គេចខ្លួន​ក៏​ត្រូវ​បាន​នារី​ម្នាក់​ចាប់​ទាញ​ក្តឹប​ចោរ​ធ្លាក់​ពីលើ​ម៉ូតូ ទើប​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ល្បាត​ឃាត់ខ្លួន​ភ្លាមៗ​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕
ធ្លាក់​ពីលើ​ម៉ូតូ ប៉ូលិស​ឃាត់ខ្លួន​បាន​ក្តិប​ចោរ​ម្នាក់​ ក្នុង​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​សម្រេច​

ធ្លាក់​ពីលើ​ម៉ូតូ ប៉ូលិស​ឃាត់ខ្លួន​បាន​ក្តិប​ចោរ​ម្នាក់​ ក្នុង​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​សម្រេច​