តារា​កំប្លែង វ៉ាន់ នី​ឡា ចាប់ដៃ​គូជាមួយ​នាយ​ចឺម​ក្នុង​រឿង «​លត់ដែក​ថែប​» !

6 Videos


ចុងក្រោយនេះតារាកំប្លែង ទើបពេញក្រមុំ វ៉ាន់ នីឡា កាន់តែលេចមុខលេចមាត់នៅក្នុងការងារសិល្បៈ។ ក្រៅពីអាជីពកំប្លែង ពិធីការិនីថ្មីៗនេះ វ៉ាន់ នីឡា បានចូលរួមថតរឿងដុំមួយដែលមានចំណងជើងថា «លត់ដែកថែប» ដោយចាប់ដៃគូជាមួយ នាយ ចឺម ។

P9

តារា​កំប្លែង វ៉ាន់ នី​ឡា ចាប់ដៃ​គូជាមួយ​នាយ​ចឺម​ក្នុង​រឿង «​លត់ដែក​ថែប​» !

វ៉ាន់ នីឡា បានចូលរួមក្រុងពាលីនៅក្នុងរឿង «លត់ដែកថែប» របស់ផលិតកម្ម Eye Love Film Production។ រឿងនេះដែរជាប្រភេទរឿងវាយប្រហាររួមជាមួយនឹងឈុតឆាកកំប្លែងផងដែរ។ នេះជាលើកទីមួយហើយដែល វ៉ាន់ នីឡា បានបង្ហាញមុខរួមគ្នាជាមួយ នាយ ចឺម ជាដៃគូកំប្លែងនៅក្នុងខ្សែភាពយន្ត ។

តារា​កំប្លែង វ៉ាន់ នី​ឡា ចាប់ដៃ​គូជាមួយ​នាយ​ចឺម​ក្នុង​រឿង «​លត់ដែក​ថែប​» !

ក្រៅពី វ៉ាន់ នីឡា ក៏មានតារាថ្មីចាស់ជាច្រើនដួងថែមទៀត។ វ៉ាន់ នីឡា កាន់តែមានរូបសម្រស់ស្រស់ស្អាត និង មានការតុបតែងខ្លួនបែបឃ្យូតឃ្យូតគួរឱ្យស្រឡាញ់។ ជាពិេសសពេលថ្មីៗនេះ នាងបានផ្លាស់ប្តូរពណ៌សក់លឿងស្រស់ផងដែរ ។

តារា​កំប្លែង វ៉ាន់ នី​ឡា ចាប់ដៃ​គូជាមួយ​នាយ​ចឺម​ក្នុង​រឿង «​លត់ដែក​ថែប​» !

អ្វីដែលកត់សម្គាល់នោះ ក្រោយពីលេចមុខក្នុងនាមជាពិធីការិនីមិនទាន់បានប៉ុន្មានផង វ៉ាន់ នីឡា ក៏ទទួលរងការរិៈគន់ពីសំណាក់មហាជនក្រោយពីនាងបានសួររឿងផ្ទាល់ខ្លួនរបស់លោក ប៊ុត សីហា ជាសាធារណៈក្នុងកម្មវិធីបន្តផ្ទាល់ប្រគុំតន្ត្រីស្រាបៀរអិុចស្ពឺតរបស់ទូរទស្សន៍ MYTV។ ប៉ុន្តែក្នុងនោះតារាកំប្លែងរូបនេះបានអះអាងថា សំណួរមួយនេះ បើគេមិនឱ្យសួរនាងក៏មិនខ្ចីសួរដែរ៕ ចេនី

តារា​កំប្លែង វ៉ាន់ នី​ឡា ចាប់ដៃ​គូជាមួយ​នាយ​ចឺម​ក្នុង​រឿង «​លត់ដែក​ថែប​» !