MV ចម្រៀង​របស់ លី មីន​ហូ នៅក្នុង​រឿង «Bounty Hunters» កំពុង​ល្បីល្បាញ (​មាន​វីដេអូ​)

6 Videos


មួយរយៈចុងក្រោយនេះ តារាសម្ដែងដែលទទួលបានពានប្រជាប្រិយភាពបំផុតនៅអាស៊ីលោក លី មីនហូ (Lee Minho) កំពុងតែមមាញឹកជាមួយការងារផ្សព្វផ្សាយរឿងដុំថ្មីរបស់ខ្លួនដែលសហការថតរួមគ្នាជាមួយចិនគឺរឿង «Bounty Hunters» ។

P9

MV ចម្រៀង​របស់ លី មីន​ហូ នៅក្នុង​រឿង «Bounty Hunters» កំពុង​ល្បីល្បាញ (​មាន​វីដេអូ​)

ទន្ទឹមជាមួយការងារផ្សព្វផ្សាយរឿងថ្មីនេះដែរ កាលពីពេលថ្មីៗនេះតារាសម្ដែង លី មីនហូ បានលេចមុខនៅក្នុង MV បទចម្រៀងរបស់រឿង «Bounty Hunters» ដែលលោកបានបកស្រាយផ្ទាល់រួមគ្នាជាមួយតារាចិនលោក យូ ឈ័ន (Yu Quan)។ បទចម្រៀងមួយបទនេះទៀតសោត បាននិយាយពីសកម្មភាពផ្សេងៗ ក៏ដូចជាចង់បង្ហាញឲ្យឃើញពីការស្រឡាញ់ និង សាមគ្គីគ្នារបស់តួអង្គក្នុងរឿង «Bounty Hunters» ។

MV ចម្រៀង​របស់ លី មីន​ហូ នៅក្នុង​រឿង «Bounty Hunters» កំពុង​ល្បីល្បាញ (​មាន​វីដេអូ​)

ខាងក្រោមនេះគឺជា MV បទចម្រៀង «Run» ដែលជាសំនៀងរួមគ្នារបស់លោក លី មីនហូ និង លោក យូ ឈ័ន ។ ចង់ដឹងថាតើបទចម្រៀងមួយបទនេះពិរោះយ៉ាងណា សូមចូលទៅទស្សនាទាំងអស់គ្នា ៖ (ប្រភព ដ្រាម៉ាហ្វេវឺរ) កុសល