អង្គការ​តម្លាភាព ផ្ដល់​ឪ​កាស​ដល់​យុវជន​ក្នុងការ​រៀបចំ​គម្រោង​បន្ថែមទៀត​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       June-30-2016, 5:06 pm         124

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គការ​តម្លាភាព ផ្ដល់​ឪ​កាស​ដល់​យុវជន​ក្នុងការ​រៀបចំ​គម្រោង​បន្ថែមទៀត​​ភ្នំពេញ​៖ អង្គការ​តម្លាភាព​កម្ពុ​ជា បានរៀបចំ សិក្ខាសាលា​ឆ្លុះបញ្ចាំង​ស្ដីពី​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​គំនិត​ផ្ដួចផ្ដើម​ដោយ​បណ្ដាញ​យុវជន​ពី​ឆ្នាំ ២០១៣-២០១៦​។  សិក្ខាសាលា​នេះ បានផ្ដល់​ឪ​កាស​ដល់​យុវជន​ពិភាក្សាគ្នា ក្នុង​បង្កើត​និង​រៀបចំ​គម្រោង ដែលជា​ការផ្ដល់​ថវិកា​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​។​

​លោក ប៉ិច ពិសី នាយក​កម្ម​ពិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ គឺជា​ការជួប​ជុំគ្នា​រវាង​អ្នកដឹកនាំ​វ័យក្មេង​ដែល​អង្គការ​តម្លាភាព​បា​ន​ធ្វើការ​ជាមួយ​អស់​រយៈពេល​៣​ឆ្នាំ កន្លងទៅ  ដែលមាន​ការចូលរួម​ពី​សំណាក់​ក្រុម​អ្នកដឹង​នាំ​វ័យក្មេង និង​ក្រុមយុវជន​ឆ្នើម​។ ដើម្បី​ឲ្យ​យុវជន​យល់ដឹង​ពី​សិទ្ធិ ការចូលរួម​ការងារ​សង្គម ការ​គ្រប់​គម្រោង អនុវត្ត​គម្រោង ក្នុងការ​ទំនាក់ទំនង និង​ដើម្បី​បណ្ដុះបណ្ដាល​យុវជន​ក្លាយជា​អ្នកដឹកនាំ​វ័យក្មេង និង​ជំនាញ​ផ្សេងៗ​។ អង្គការ​តម្លាភាព​កម្ពុ​ជា បានធ្វើការ​ជាមួយ​យុវជន រយៈពេល​៣ រួចមកហើយ ដែល​បាន​ចុះ​អប់រំ​យុវជន​ជិត​២ ម៉ឺន​នាក់​។​

​ក្នុង​ការធ្វើ​គម្រោង​ផ្សេងៗ ដែល​ដឹកនាំ​ដោយ​ក្រុមយុវជន បាន​ចុះ​អនុវត្ត​គម្រោង​ដោយផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​ភូមិ​-​ឃុំ ដើម្បី​ផ្ដោត​ទៅ​ការផ្ដល់សេវា​សា​ធាណៈ ពី​បញ្ហា និង​ចំណុច​ខ្វះខាត​ផ្សេងៗ ដែល​ក្នុង​សហគមន៍ និង​ប្រជាជន​ជួបប្រទះ​។ ការចុះអនុវត្ត​គម្រោង​បានផ្ដល់​ផលប្រយោជន៍​ដល់​សហគមន៍ និង​ប្រជាជន​យ៉ាងច្រើន ចំពោះ​ការផ្ដល់​សេវាសាធារណៈ​ផ្សេង​។​

​រយៈពេល​៣ កន្លងមក អង្គការ​តម្លាភាព ក៏បាន​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​មួយចំនួន​ដូចជា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាដើម​។ ការចូលរួម​ជាមួយរ​ដ្ឋ​សភា អង្គការ​តម្លាភាព បាន​ចុះ​កសាង​សមត្ថភាព​មន្ត្រី​ជំនាញ​យល់​ពី​អំពី​អំពើពុករលួយ អភិបាលកិច្ច ។ ចំពោះ​ក្រសួងមហាផ្ទៃ  អង្គការ​តម្លាភាព បាន​ចុះ​អប់រំ​ដល់​ក្រុមប្រឹក្សា​ភូមិ​សង្កាត់ អំពី​អំពើពុករលួយ  សម្រាប់​ក្រសួង​អប់រំ  បាន​ចុះ​ធ្វើការ​អប់រំ​ដល់​យុវជន  និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា ​សិក្ខាសាលា​នេះ បានផ្ដល់​ឪ​កាស​សម្រាប់​ន​យុវជន​ក្នុងការ​បង្កើត​គម្រោង ដើម្បី​អនុវត្ត​គម្រោង ដែល​អង្គការ​តម្លាភាព​កម្ពុជា​ផ្ដល់​ថវិកា សម្រាប់​រៀបចំ​គម្រោង​នោះ​។ រយៈពេល​៣​ឆ្នាំ ដែល​អង្គការ​តម្លាភាព​កម្ពុជា បានទទួល​លទ្ធផល​ពី​ការផ្ដួចផ្ដើម​គំនិត​ក្នុងការ​បង្កើត​គម្រោងរ​បស់​បណ្ដាញ​យុវជន និង​បន្ត​អនុវត្ត​គម្រោង​ជាមួយ​យុវជន​បន្ថែមទៀត​៕