Cecilia Cheung វិះ​បាត់បង់ ៨ ម៉ឺន​ដុល្លារ ព្រោះតែ​…

6 Videos


អ្នកបម្រើជនជាតិឥណ្ឌូនេស៊ីរស់នៅក្នុងផ្ទះតារាសម្តែងល្បី Cecilia Cheung ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីគេរកឃើញថា រូបនាងបានលួចគ្រឿងអលង្ការ និង វត្ថុមានតម្លៃជាច្រើនកាលពីពេលថ្មីៗកន្លងទៅនេះ ។

P9

Cecilia Cheung វិះ​បាត់បង់ ៨ ម៉ឺន​ដុល្លារ ព្រោះតែ​…

នាង Rospeni អាយុ ៣០ ជាអ្នកបម្រើម្នាក់ក្នុងផ្ទះតារាសម្តែងស្រីល្បីឈ្មោះរូបនេះ បានលួចចាកចេញពីផ្ទះនៅតំបន់ Century Tower បន្ទាប់ពីលួចយកគ្រឿងអលង្ការ ដែលគេប៉ានប្រមាណថាមានតម្លៃជាង ៨ ម៉ឺនដុល្លារ ។ បន្ទាប់ពីនាងត្រូវគេចាប់បាន គេបានរកឃើញ ចិញ្ចៀន ២ វង់, កងជើង ៤, កងដៃ ១, ក្រវិល ១ គូ, ខ្សែក ២ ខ្សែ, ស្បែកជើងតម្លៃថ្លៃ ៣ គូ, និង កាបូបដៃ ៣ នៅក្នុងវ៉ាលីខោអាវរបស់នាង ។ ក្រោយការសាកសួររបស់មន្ត្រីប៉ូលីស អ្នកបម្រើរូបនេះបានឆ្លើយប្រាប់ថា នាងក្លាយជាចោរ ដោយសារតែលោភលន់មួយពេល ។

Cecilia Cheung វិះ​បាត់បង់ ៨ ម៉ឺន​ដុល្លារ ព្រោះតែ​…

គួរបញ្ជាក់ដែរថា រឿងក្តីនេះនឹងត្រូវកាត់ក្តីនៅចុងខែកក្កដាខាងមុខនេះ ហើយសព្វថ្ងៃនាង Rospeni កំពុងឋិតក្នុងការឃាត់ខ្លួន ៕ ថាវរិទ្ធ (ប្រភព៖ ឡបលីផប)

Cecilia Cheung វិះ​បាត់បង់ ៨ ម៉ឺន​ដុល្លារ ព្រោះតែ​…
Cecilia Cheung វិះ​បាត់បង់ ៨ ម៉ឺន​ដុល្លារ ព្រោះតែ​…
Cecilia Cheung វិះ​បាត់បង់ ៨ ម៉ឺន​ដុល្លារ ព្រោះតែ​…
Cecilia Cheung វិះ​បាត់បង់ ៨ ម៉ឺន​ដុល្លារ ព្រោះតែ​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត