អាហារជួយឲ្យគេងលក់ស្រួល

អាហារជួយឲ្យគេងលក់ស្រួល

ទោះបីអ្នកចង់គេងស្កប់ ឬត្រូវការនឹងន៎ជាងសម្រាប់ការងារនោះពពួកអាហារខាងក្រោមនេះសុទ្ធតែ អាចជួយអ្នកសម្រេចបានគោលបំណងរបស់ខ្លួន។

ចេក៖ ចូរបំពេញទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនូវផ្លែចេកសម្បូរ ជីវជាតិ ព្រោះគេពុំត្រឹមតែធ្វើឲ្យស្បែកស្អាតបន្ថយភាពតានតឹងប៉ុណ្ណោះទេ តែនៅជាវិធីសាស្ត្រជួយឲ្យដំណេកបានលក់ស្រួល ។ ជាមួយនឹងសមាសធាតុសម្បូរម៉ាញ៉េស្យូម និងប៉ូតាស្យូម ចេកជួយសម្រួលសាច់ដុំ ធ្វើឲ្យធូរស្រាលការឈឺចាប់ ។ ក្រៅពីនេះ ចេកក៏សម្បូរ Setonin គួរសមដែលជាសារជាតិរំញោចមួយជួយខួរក្បាលឲ្យងាយលង់លក់ស្រួល ។ អ្នកគួរទទួលទានមុនពេលចូលគេងពី១-២ម៉ោង ។

ស៊ុតមាន់៖ ស៊ុតមាន់មានប្រូតេអ៊ីនច្រើន ល្អបំផុតសម្រាប់សុខភាព និងដំណេករបស់យើង ។ ស៊ុតមាន់ក៏អាចប្រឆាំងតបការភើ ក្តៅ ទល់ខ្យល់ ជួយឲ្យអ្នកគេងស្កប់ជាងនៅពេលយប់ ។

ទឹកដោះគោឆៅ៖ ទឹកដោះគោជួយឲ្យគេងលង់លក់ស្រួលអាស្រ័យដោយសមាសធាតុកាល់ស្យូមជួយ ជំរុញការផលិត mentonin សារជាតិជួយបន្ថយភាពតានតឹងយ៉ាងប្រសិទ្ធភាព និងស្ថិរភាពខួរក្បាល ដើម្បីងាយគេងលក់ ។

គ្រាប់អាល់ម៉ុន៖ ជាការគួបផ្សំរវាងសមាសធាតុទាំងឡាយដូចជាម៉ាញ៉េស្យូម និងប្រូតេអ៊ីន ជួយបន្ថយតានតឹងឲ្យសាច់ដុំ ទន្ទឹមនោះមានប្រសិទ្ធភាពរុញច្រានអាការៈភើក្តៅ ។ ដូច្នេះអាល់ម៉ុន ជាជម្រើសដ៏ល្អសម្រាប់ដំណេករបស់អ្នក ៕

ប្រភព៖ iknow

  • អាហារជួយឲ្យគេងលក់ស្រួល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: