មុន​នេះ​បន្តិច សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​តួនាទី​ឲ្យ​លោក​ផ្កាយ​៣ ម៉​ម ស្រ៊ី​ម​វ​ណ្ណា​វិញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម​(Facebook)​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បានដឹង​ថា ឧត្តមសេនីយ៍ ម៉​ម ស្រីុ​ម​វ​ណ្ណា និង អនុ​សេនីយ៍ សូត្រ កញ្ញា បាន​ជួប​គ្នា ហើយ​ទទួលស្គាល់​កំហុស​រៀង​ៗ​ខ្លួន  ព្រមទាំង​បាន​ប្តេជ្ញា​ចិត្ត​ខិតខំ​កែប្រែ​កសាង​ខ្លួន​អោយ​ក្លាយទៅជា​មន្ត្រី​ល្អ​ដើម្បី​បម្រើ​ប្រទេស​ជាតិ ។ ខ្ញុំ​សង្ឃឹមថា​សកម្មភាព​បែប​នេះ នឹង​កើត​មាន​ឡើង​កាន់តែ​ច្រើន​ជាមួយ​មន្ត្រី​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស​។

នេះ​ជា​ការ​ប្រែក្លាយ​ពី​ស្ថានភាព​ចាញ់​ចាញ់ ដែល​មាន​កន្លង​មក​ទៅ​ជា​ស្ថានភាព ឈ្នះ​ឈ្នះ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​។ ក្នុង​ស្ថានភាព​បែប​នេះ​គ្មាន​ការ​ចាំបាច់​ដាក់​វិន័យ​អ្នក​ណា​ទាំងអស់ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ចាត់​ទុក​ថា​មន្ត្រី​ទាំង​២ រូប​បាន​ជួយ​បង្កើត​ឡើង​នូវ​វប្បធម៌​នៃ​ការ​ផ្សះផ្សារ  និង​សាមគ្គីភាព​ក្នុង​ចំណោម​មន្ត្រី​រួម​ការងារ​បន្ទាប់​ពី​មាន​បញ្ហា​ជាមួយ​គ្នា​។

ដើម្បី​ផ្តល់​ឱកាស​ដល់​មន្ត្រី​ដែល​បាន​ខិតខំ​បម្រើ​ប្រទេស​ជាតិ ហើយ​បាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន ខ្ញុំ​សម្រេចចិត្ត​និ​រាករ​ណ៌​ចោល​នូវ​អនុក្រឹត្យ​ដែល​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ករណី ឧត្តម​សេនី​យ៌ ម៉​ម ស្រ៊ី​ម​វ​ណ្ណា កាលពី​ព្រឹក​មិ​ញ​នេះ​ចាប់ពី​ពេល​នេះ​តទៅ​» ៕