គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ប្រទេស​ហ្វីលីពីន

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ប្រាប់​ពី​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស លោក សម រង្ស៊ី ដែល​មាន​ថ្នាក់​ដឹក​នាំ និង​សកម្មជន​ចំនួន ៥៧​នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា កិច្ច​ប្រជុំ​នោះ​បង្ហាញ​ពី​នយោបាយ​ការទូត​របស់​លោក សម រង្ស៊ី ជាមួយ​សហគមន៍​អន្តរជាតិ និង​ការងារ​មួយ​ចំនួន​ទៀត ចំណែក​ឯ​នៅ​ថ្ងៃ​ទី​៣០ កិច្ច​ពិភាក្សា​ផ្ដោត​លើ​ការ​វិភាគ និង​ការ​វាយ​តម្លៃ​ពី​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ គណបក្ស​នេះ​នឹង​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ម៉ោង ១​រសៀល ថ្ងៃ​ទី​១ ខែ​កក្កដា ពី​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព។

សូម​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​រវាង​វិទ្យុ​អាស៊ីសេរី ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ពី​ប្រទេស​ហ្វីលីពីន ជម្រាប​បន្ថែម​ពី​ជំនួប​រវាង​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។