​ប្រជុំ ២ ថ្ងៃជា​មួយ​ឯក សម រង្ស៊ី CNRP បាន​យុទ្ធសាស្ត្រ​ទុក​សម្រេច​ជាមួយ​ឯកឧត្តម កឹម សុខា និពន្ធដោយ : ជា ធីរិទ្ធ       June-30-2016, 7:21 pm         1136

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ប្រជុំ ២ ថ្ងៃជា​មួយ​ឯក សម រង្ស៊ី CNRP បាន​យុទ្ធសាស្ត្រ​ទុក​សម្រេច​ជាមួយ​ឯកឧត្តម កឹម សុខាលោក អ៊ូ ចន្ទឫទ្ធិ និយាយក្នុងកិច្ចប្រជុំជាមួយឯកឧត្តម សម រង្ស៊ី នៅ​ហ្វ៊ីលីពីន​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​ឯកឧត្តម សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន បានបញ្ចប់​ហើយ​នៅ​ថ្ងៃទី ៣០ ខែមិថុនា។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទ​ឫទ្ធិ បាន​ថ្លែងថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​យុទ្ធសាស្ត្រ​មួយចំនួន​ពី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស ដើម្បី​ត្រៀម​ដោះស្រាយ​ឈាន​ទៅ​បញ្ចប់​បញ្ហានយោបាយ​បច្ចុប្បន្ន​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​។
តែ​យ៉ាងណា​លោក ចន្ទ​ឫទ្ធិ នៅ​មិនទាន់​អាច​បញ្ជាក់បាន​ពី​យុទ្ធសាស្ត្រ​ដែល​ឯកឧត្តម សម រង្ស៊ី បានផ្តល់​ឲ្យ​នៅ​ទីក្រុង​ម៉ានីល​នោះទេ ដោយ​លោក​ឲ្យ​រង់ចាំ​ការសម្រេច​ជា​ផ្លូវការ​ក្នុង​ក្របខណ្ឌ​ផ្ទៃក្នុង​បក្ស​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ជាពិសេស​ជាមួយ​ឯកឧត្តម កឹម សុខា ប្រធាន​ស្តី​ទីបក្ស​ នៅ​រសៀល​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៦ ​។