Euro 2016៖ ប៉ូឡូញ និង ព័រ​ទុយ​ហ្គា​ល់ បើកឆាក​ជំនួប​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ និពន្ធដោយ : ថ្មីៗ       June-30-2016, 7:39 pm         115

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Euro 2016៖ ប៉ូឡូញ និង ព័រ​ទុយ​ហ្គា​ល់ បើកឆាក​ជំនួប​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​​នា​វេលា​ម៉ោង​២​ទៀបភ្លឺ ឈានចូល​ថ្ងៃ​សុក្រ ប៉ូឡូញ និង ព័រ​ទុយ​ហ្គា​ល់ ត្រូវ​តទល់​គ្នា​សម្រាប់​ការប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Euro 2016 នៅ​កីឡដ្ឋាន Stade Veldrome ក្រុង Marseille ប្រទេស​បារាំង​។​

​ប៉ូឡូញ​ជា​ក្រុម​លេខ​២​ពូ​ល C ហើយ​បាន​យកឈ្នះ​ស្វ៊ី​ស ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ក្រោយ​លទ្ធផល​ស្មើ ១-១ នា​ជំនួប​រយៈពេល​១២០​នាទី នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​។ ព័រ​ទុយ​ហ្គា​ល់​តោង​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ពូ​ល F ហើយ​បាន​យកឈ្នះ​ក្រូ​អាស៊ី ១-០ ក្នុង​ម៉ោង​បន្ថែម នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​ទាំងពីរ បាន​ជួប​តទល់​គ្នា​ចំនួន​១០​លើក ដោយ​ប៉ូឡូញ​ឈ្នះ​៣​លើក ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​៤​លើក និង​ស្មើគ្នា​៣​លើក​។ នេះ​ជា​ជំនួប​លើក​ទី​បី​សម្រាប់​ក្រុម​ទាំងពីរ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំៗ បន្ទាប់ពី​ការប្រកួត World Cup ដោយ​ប៉ូឡូញ​ឈ្នះ ១-០ នៅ​ឆ្នាំ​១៩៨៦ ព័រ​ទុយ​ហ្គា​ល់​សងសឹក ៤-០ វិញ​នៅ​ឆ្នាំ​២០០២ ។​

Cristiano Ronaldo និង Nani សុទ្ធតែ​រកបាន​ម្នាក់​២​គ្រាប់​សម្រាប់​ក្រុម​នា​ការប្រកួត​កន្លងមក ហើយ​គេ​មិនទាន់​ដឹងថា Ronaldo ដែលជា​កីឡាករ​កំពូល​លំដាប់​ពិភពលោក នឹងមាន​ការសម្រេចចិត្ត​ដូច Messi ឬ​យ៉ាងណា​នោះឡើយ ប្រសិនបើ​ព័រ​ទុយ​ហ្គា​ល់​ចាញ់​។ គួរ​បញ្ជាក់ថា Messi ដែល​កីឡាករ​ឆ្នើម​ជាងគេ​លើ​លោក បានប្រកាស​ឈប់​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដោយសារតែ​ខ្លួន​មិនអាច​ជួយ​ឲ្យ​ក្រុម​លើក​ពាន​ជា​បន្តបន្ទាប់ ហើយ​ចាញ់​ស៊ី​លី ពីរ​ឆ្នាំ​ជាប់​គ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa America​។​

​សម្រាប់​ប៉ូឡូញ​វិញ ប្រធាន​ក្រុម Robert Lewandowski ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​នៅ​វគ្គ​ជម្រុះ មិនទាន់​បង្ហាញ​ភាពខ្លាំង​អ្វី​នោះឡើយ​នៅក្នុង​ប្រទេស​បារាំង​។ ជោគជ័យ​របស់​ប៉ូឡូញ​ភាគច្រើន មានការ​រួមចំណែក​ពី​សំណាក់​ខ្សែបម្រើ​ស្លាប Jakub Blaszczykowski ៕