លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?

6 Videos


ធ្លាប់តែឃើញតារាល្បីៗពេលចូលរួមពិធីធំៗម្តងៗ គឺតែងបង្អូតសម្រស់និងសំភារៈទំនើបៗដាក់គ្នាទៅវិញទៅមក ដោយឡែក លី អ៊ីវ៉ាធីណា ដែលជាតារាចម្រៀងប្រចាំនៅក្នុងផលិកម្មថោន ក្នុងដៃរបស់នាងបែរជាកាន់ទូរស័ព្ទ ធម្មតា ដែលជាទូទៅ គេច្រើនហៅទូរស័ពន្ទនោះថា ទូរស័ព្ទ អិនចុចពិល ។

P9

លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?

ក្នុងឈុតសម្លៀកបំពាក់មួយឈុតនេះ លី អីុវ៉ាធីណា ពិតជាស្រស់ស្អាតខ្លាំងណាស់ ការតុបតែងខ្លួនរបស់នាង មិនចាញ់មិត្តរួមអាជីពឡើយ តែបើក្រឡេកទៅមើលដៃរបស់នាងវិញ គឺនាងបានកាន់ទូរស័ព្ទសេរីធម្មតាមួយ ដែលទស្សនិកជនភាគច្រើនហៅថា ទូរស័ព្ទ អិន ចុចពិល ដែលមានតំលៃជាង ២០ ដុល្លារប៉ុណ្ណោះ ។

លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?

ពេលដែលទូរស័ព្ទដៃនោះរោទិ៍ម្តងៗស្ទើរតែធ្វើឲ្យផ្អើលអស់អ្នកជុំវិញខ្លួនទៅហើយ ប៉ុន្តែ លី អ៊ីវ៉ាធីណា មិនមានអារម្មណ៍ខ្មាសអៀនមិត្តភក្តិនោះទេ ផ្ទុយទៅវិញនាងបែរជានាំគ្នាសើចសប្បាយ ហើយអ្នកខ្លះនិយាយចំអកចំអន់គ្នា លេង ។ មិនត្រឹមតែ លី អីុវ៉ាធីណា ម្នាក់នោះទេ ដែលនិយមប្រើទូរស័ព្ទដៃម៉ាកនេះបន្ថែមពីលើទូរស័ព្ទដៃទំនើបៗរបស់ខ្លួន នៅមានសិល្បករ សិល្បការីនីជាច្រើនទៀត ក៏និយមប្រើទូរស័ព្ទនេះផងដែរ ពីព្រោះពួកគេគិតថា ទូរស័ព្ទនេះលឺច្បាស់ថែមទាំងមានតំលៃថោកសមរម្យ និងមានសុវត្ថិភាព ។

លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?

មួយរយៈកន្លងមកនេះ លី អ៊ីវ៉ាធីណា តែងតែទៅណាមកណាជាមួយប្រុសស្អាត អែន ឌី ខុសប្លែកពីសព្វដង ជាក់ស្តែងក្នុងថ្ងៃមង្គលការរបស់ ថន ដារ៉ា កាលពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០១៦ នាងបានបណ្តើរគ្នាជាមួយ លោក អែន ឌី ទៅចូលរួមក្នុងពិធីមង្គលការនោះ ។ អ្នកទាំងពីរចាប់ផ្តើមស្និទ្ធស្នាលនិងគ្នា បន្ទាប់ពីចូលរួមសម្តែងឈុតខារ៉ាអូខេរួមគ្នាជាច្រើនបទ នាពេលកន្លងមកនេះ ៕ អាលីណា

លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?
លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?
លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?
លី អ៊ី​វ៉ា​ធី​ណា កាន់​ទូរស័ព្ទ​អ្វី​ក្នុង​ថ្ងៃ​មង្គលការ ថន ដា​រ៉ា ?
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត