ឥណ្ឌា រកឃើញមហារីកមាត់ស្បូនដោយទឹកខ្មេះ

ឥណ្ឌា រកឃើញមហារីកមាត់ស្បូនដោយទឹកខ្មេះ

ការស្រាវជ្រាវថ្មីមួយឥណ្ឌាបានរកឃើញវិធីសាស្ត្រវិភាគសាមញ្ញមួយ រកឃើញឆាប់សញ្ញារបស់មហារីកមាត់ស្បូនដោយវិធីប្រើទឹកខ្មេះជួយសង្គ្រោះជីវិតស្ត្រីរាប់ពាន់ក្នុងឆ្នាំៗ ។ ពួកអ្នកស្រាវជ្រាវបានពិសោធន៍លើស្ត្រី 150.000 នាក់នៅឥណ្ឌា កន្លែងដែលមហារីកមាត់ស្បូនជាប្រភេទមហារីកសម្លាប់មនុស្សជួរមុខនៅស្ត្រី ។ ទឹកខ្មេះត្រូវបានជ្រាបចូលមាត់ស្បូន និងធ្វើឲ្យកោសិកាខុសប្រក្រតីផ្លាស់ប្តូរពណ៌សម្បុរ សញ្ញាព្រមានមួយត្រូវធ្វើបន្ថែមការវិភាគមហារីកចាំបាច់ផ្សេងៗ ។ ការពិសោធន៍នេះជួយបន្ថយ៣១% អត្រាបាត់បង់ជីវិតដោយមហារីកមាត់ស្បូននៅពួកស្ត្រីចូលរួមប្រៀប នឹងអ្នកមិនត្រូវបានពិសោធន៍ ។ ពួកអ្នកជំនាញការមហារីកនិយាយថា ការពិសោធន៍ដោយទឹកខ្មេះអាចជួយដល់ប្រទេសក្រីក្រជាច្រើនពុំមានលទ្ធ ភាពវិភាគ Pap (ការវិភាគកោសិកាវិទ្យាមួយ ដើម្បីរកកោសិកាខុសប្រក្រតីក្នុងស្រទាប់ជាលិការបស់មាត់ស្បូន) និងអាចសង្គ្រោះជីវិតស្ត្រីដល់ ៧៣.០០០នាក់ ក្នុងឆ្នាំលើទូទាំងពិភពលោក ។លទ្ធផលស្រាវជ្រាវត្រូវបានរាយការណ៍នៅសន្និសីទមួយអំពីមហារីកនៅឈីកាហ្គោថ្ងៃ២/៦ ៕

ប្រភព៖ iknow

  • ឥណ្ឌា រកឃើញមហារីកមាត់ស្បូនដោយទឹកខ្មេះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: