បើអ្នកប្រើថាមពលកម្លាំងកាយខ្លាំងសូមកុំភ្លេចញ៉ាំចេកទុំ

បើអ្នកប្រើថាមពលកម្លាំងកាយខ្លាំងសូមកុំភ្លេចញ៉ាំចេកទុំ

សម្រាប់ អ្នកត្រូវការប្រើកម្លាំងកាយរយៈពេលយូរ ឬអ្នកលេងកីឡាទូទៅតែងចូលចិត្តផឹកគ្រឿង ភេសជ្ជៈដើម្បីឱ្យមានកម្លាំងខ្លាំងក្លា ប៉ុន្តែការផឹកភេសជ្ជៈទាំងនេះយូរទៅ វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពទៅវិញទេ។ ទោះជាយ៉ាងណាបើមិនចង់ឱ្យប៉ះពាល់សុភាពហើយចង់ឱ្យមាន ថាមពលគ្រប់គ្រាន់ក្នុងរាងកាយមានតែងាកមកបរិភោគចំណីអាហារប៉ុណ្ណោះ នោះនឹងមិន បង្កគ្រោះថ្នាក់ដល់សុខភាព។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមចំណីអាហារ ទាំងអស់មានតែចេកទេ ដែលអាចជួយបន្ថែមថាមពលល្អបំផុតដល់រូបរាងកាយអ្នកដែលធ្វើការដោយ ប្រើកម្លាំង ឬហាត់ប្រាណ ។

លោកវេជ្ជបណ្ឌិតដេវីដ ស៊ីនីម៉ែនគ្រូពេទ្យប្រចាំគណៈក្រុមអ្នកវិទ្យាសាស្ត្រសុខភាពប្រចាំ សាកលវិទ្យាល័យអែលផាលេសៀនស្ទេតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីការរកឃើញ របស់ខ្លួនថា ចេកសម្បូរទៅដោយសារជាតិអុកស៊ីដកម្ម កាកសរសៃអាហារប៉ូតាស្យូម វីតាមីន B6 និងស្ករប្រភេទD ដែលមានលក្ខណៈផ្ទុយគ្នានឹងភេសជ្ជៈលើកកម្លាំងមានតែទឹកស្ករនិង សារជាតិបន្ថែមក្លិនប៉ុណ្ណោះ ។ ដូច្នេះយើងសង្កេតឃើញថា បើចង់បន្ថែមថាមពលឱ្យមានសុវត្ថិភាពក្នុងពេលហាត់ប្រាណ ឬ បំពេញការងារប្រើថាមពលច្រើនដូចជា ធាក់កង់ផ្លូវឆ្ងាយរត់ម៉ារ៉ាតុង លីសែង ឡើងភ្នំ គប្បីជ្រើសរើសបរិភោគផ្លែចេកជាមុនសិនឬអាចបរិភោគក្រោយការហាត់ប្រាណក៏ផ្តល់ផលល្អដូចគ្នា។ យើងសូមបញ្ជាក់ថា ចេកងាយដាក់ជាប់ខ្លួននោះទេ ដោយយើងគ្រាន់តែដាក់ទៅទីកន្លែងណាក៏បានដែរ ពីព្រោះផ្តល់ថាមពលដល់យើងប្រសើរណាស់ លើសពីនេះទៀតនោះគឺ ចេកមានរសជាតិគួរឲ្យចង់ញ៉ាំបំផុតទាំងរស ទាំងក្លិន៕

ប្រភព៖ iknow

  • បើអ្នកប្រើថាមពលកម្លាំងកាយខ្លាំងសូមកុំភ្លេចញ៉ាំចេកទុំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: