ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?

6 Videos


សិល្បការិនីមានសម្រស់ស្រស់សោភាកញ្ញា ម៉ាក សែនសូនីតា បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហោះរូបថតមួយសន្លឹកជាមួយនឹងសារខ្លីដ៏មានអត្ថន័យមួយលើហ្វេសប៊ុក ។

P9

ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?

រូបថតមួយសន្លឹកនោះត្រូវបាននាងបង្ហោះចូលក្នុងគណនី Facebook របស់នាងផ្ទាល់ ហើយមនុស្សប្រុសម្នាក់ដែលនាងថតជាមួយនោះ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រាកដជាស្គាល់ គឺម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីដ ។ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺនាងបានសរសេរសារខ្លីជាមួយនឹងរូបថតនោះថា With crush Oun ដែលមានន័យថា ជាមួយមនុស្សដែលនាងលង់ស្រឡាញ់ ។ ទោះជាយ៉ាងណាក្តី គេមិនអាចសន្និដ្ឋានប្រាកដថា នាងពិតជាលង់ស្រឡាញ់លោក ដេវីដ មែន ឬ យ៉ាងណាទេ ព្រោះវាអាចគ្រាន់តែជាពាក្យលេងសើចប៉ុណ្ណោះ ។

ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?

គួរបញ្ជាក់ផងដែរថា ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាត បូករួមនឹងទេពកោសល្យសម្តែងពីកំណើត កញ្ញា ម៉ាក សែនសូនីតា បានធ្វើឲ្យផលិតករខ្សែភាពយន្តខ្មែរជាច្រើនតែងតែទាក់ទងនាងឲ្យមកចូលរួមសម្តែង ហើយបើតាមការបង្ហោះលើគណនី Facebook របស់នាង គេក៏បានដឹងដែរថា នាងនឹងចូលរួមសម្តែងក្នុងរឿងថ្មីមួយទៀត ដែលនឹងត្រូវចាប់ដៃជាមួយតារាសម្តែងស្រីជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា ៕ រិទ្ធី

ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?
ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?
ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?
ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?
ម៉ាក សែន​សូ​នី​តា លួច​ស្នេហ៍ ងួន ចាន់​ដេវីដ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត