សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​

6 Videos


ម្ចាស់ជ័យលាភីកម្មវិធី The Voice Cambodia រដូវកាលទី ១ ប៊ុត សីហា ត្រូវបានគេសង្កេតឃើញថា រូបលោកបានបង្ហោះរូបថតប្រពន្ធកូនជារឿយៗ ក្រោយទទួលបានការគាំទ្រចំពោះរឿងនេះ ។

P9

សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​

ក្រោយពីទទួលរងសម្ពាធវាយប្រហារពីសារព័ត៌មានអស់រយៈពេលជាច្រើនខែ ទៅលើរឿងលួចលាក់មានប្រពន្ធកូន ម្ចាស់បទ «ព្រមឲ្យបោក ព្រមធ្វើថោក ព្រមស្រឡាញ់អូន» បានបង្ហោះការពិតលើគណនី Facebook របស់ខ្លួននៅដើមខែមិថុនាកន្លងទៅនេះ ។ រូបថតពីរសន្លឹកជាមួយនឹងសារខ្លីសរសេរថា «គ្រួសារខ្ញុំ» ត្រូវបានគេសន្និដ្ឋានថា នេះជាការបញ្ជាក់ការពិតរបស់ ប៊ុត សីហា ទទួលស្គាល់ថា រាល់ពាក្យចចាមអារ៉ាមទាំងអស់ដែលធ្លាប់ត្រូវសារព័ត៌មានចុះផ្សាយគឺជាការពិត ។ យ៉ាងណាក្តី ក្រោយការបង្ហោះទទួលស្គាល់ការពិតនេះ គេក៏ឃើញថា រូបលោកបានបង្ហោះរូបថតជាច្រើនផ្សេងទៀត ទាក់ទងនឹងគ្រួសារលោកជូនទៅអ្នកគាំទ្រថែមទៀតផងដែរ ។

សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​

អ្វីដែលទីចាប់អារម្មណ៍ទៀតនោះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់ ប៊ុត សីហា កាន់តែកើនឡើង ក្រោយពីបង្ហោះរូបថតទាក់ទងនឹងគ្រួសារលោកកាន់តែច្រើន ហើយបណ្តាអ្នកលេងអ៊ីនធឺរណេតមួយចំនួនធំ ក៏បានជូនពរលោកឲ្យទទួលជោគជ័យលើវិថីសិល្បៈ និង ទទួលបានសុភមង្គលក្នុងគ្រួសារផងដែរ ៕ រិទ្ធី

សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​
សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​
សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​
សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​
សន្ទុះ​គាំទ្រ ប៊ុត សីហា កើនឡើង​ខ្លាំង ក្រោយ​បង្ហោះ​រូបថត​គ្រួសារ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត