ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ



ព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា​ឆ្នាំ​២០១៦ នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក អម​ដំណើរ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ គីម ប៊ុន​ថា​ន អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​មាន​នគរបាលជាតិ និង​យោធា នៅ​ទិស​ប្រាសាទព្រះវិហារ។

ក្នុង​ដំណើរ​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានចាប់ផ្តើម​ឡើង​ចុះ​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ ក្នុង​នោះ​មាន​ភ្នំ​ចាក់ច្រែង និង​ភ្នំ​តា​សិ​ម ក្នុង​ទិស​ប្រាសាទ​ព្រះវិហារ ដែល​ជា ទីតាំង​ឈរជើង​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​២​ប្រភេទ ដែល​កំពុង​ឈរ​ការពារ​បន្ទាត់​ព្រំដែន នៅ​មាតុភូមិ​។ ក្រោម​ភ្លៀង​រលឹម ដោយ​មិន​ដាច់​គ្រាប់ ទាំង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍​គីម ​ប៊ុន​ថា​ន​ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង ​សុមេធ​ ក្នុង​សំលៀកបំពាក់​អាវ​ភ្លៀង ថ្នាក់ដឹកនាំ​ទាំង ៣ គឺ​ពួកគាត់​បាន​សសៀរ​មួយ​ជំហាន​ម្តង មួយ​ជំហាន​ម្តង ហើយ​ចុះទៅ​ជួប​កម្លាំង ដោយ​មិន​ឲ្យ​បាត់បង់​ពេលវេលា​ដ៏​មានតម្លៃ​ឡើយ។

ជាមួយគ្នា​នោះ​ដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​វីរភាព​អង់អាច​របស់​វីរ​យុទ្ធជន ដែល​បាន​ចំណាយ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ឈរ​ការពារ​បន្ទាត់​ព្រំដែន​របស់​កម្ពុជា ទោះបី​ពួកគេ​មានការ​លំបាក​យ៉ាងណាក៏ដោយ​។ កាយវិការ​ដែល​ថ្នាក់ដឹកនាំ​កងទ័ព បាន​ផ្សារភ្ជាប់​ជាមួយ​ខ្សែត្រៀម​ជួរមុខ ត្រូវ​បាន​កងកម្លាំង​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ទាំងនោះ​វាយតម្លៃ​ថា ជា​ការ​លើកទឹកចិត្ត​ដ៏​ខ្លាំងក្លា ដើម្បី​បញ្ជាក់​អំពី​ថ្នាក់ដឹកនាំ​ចំពោះ​ខ្សែត្រៀម​ជួរមុខ​៕

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចុះ​សួរសុខទុក្ខ​កម្លាំង​ប្រដាប់អាវុធ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ