កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ ស្តី​ពី​កសិកម្ម​និង​ទឹក (TWG-AW)

កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ ស្តី​ពី​កសិកម្ម​និង​ទឹក (TWG-AW)ភ្នំពេញ ៖ លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ចូលរួម​ក្នុង កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ ស្តី​ពី​កសិកម្ម​និង​ទឹក (TWG-AW) ដើម្បី​ប្រមូល​ព័​ត៌​មាន​ពី បញ្ហា​ប្រឈម​ដែល​ទាក់ទង​នឹង វិស័យ​កសិកម្ម​ពី សមាជិក​ក្រុមការងារ​ទាំងអស់ និង​បទពិសោធន៍​ផ្សេងៗ ដែល​បាន​ពី​ការសិក្សា ដោយ​ដៃគូ​អភិវឌ្ឍន៍​នា​ពេល​កន្លងមក។

កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​នេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ធរ ចិ​ន្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដោយមាន​ការចូលរួម ពី​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

អង្គប្រជុំ​នេះ​ផង​ដែរ ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា CARD, អង្គការ SDC/SNV, OECD និង FAO ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​គម្រោង​ដែល​មាន និង ពិភាក្សា​អំពី​ទិសដៅ និង​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ ដែល​ត្រូវធ្វើ​នៅពេល​ខាងមុខ និង​ស្វែងរក ការគាំទ្រ​ណាមួយ ដើម្បី​អនុវត្ត​គំនិត​ផ្សេងៗ​ទៀត ដែល​បាន​ចែករំលែក៕