អាមេរិក​៖ អង់គ្លេស នឹង​បន្ត​នៅក្នុង​អឺរ៉ុប ព្រោះ​មិនដឹង​ចេញ​តាម​ណា​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-30-2016, 9:19 pm         2401

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​៖ អង់គ្លេស នឹង​បន្ត​នៅក្នុង​អឺរ៉ុប ព្រោះ​មិនដឹង​ចេញ​តាម​ណា​លោក ចន ឃើរី រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី បាន​ប្រមើល​មើលថា ចក្រភព​អង់គ្លេស នឹងមិន​ទាន់​ចាក​ចេញពី​អឺរ៉ុប ក្នុង​អនាគត​ដ៏​ខ្លី​នេះ​ទេ​។ លោក ឃែ​រី និយាយ​បែបនេះ តែមួយ​ថ្ងៃ​បន្ទាប់ពី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ដេវីដ ខេ​មេ​រ៉ូ​ន ដែល​កំពុង​រង​សម្ពាធ ពី​មេដឹកនាំ​អឺរ៉ុប ដែល​ចង់​ឲ្យ​អង់គ្លេស ចាកចេញ​ឆាប់ៗ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ថ្លែង​ពីរ​ដ្ឋ​កូ​ឡូ​រ៉ា​ដូ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី និយាយ អង់គ្លេស នឹង​នៅតែ​ជា​សមាជិក​សហភាព​អឺរ៉ុប ក្នុង​រយៈពេល​ខ្លី​នេះ ដ្បិត​រដ្ឋាភិបាល​អង់គ្លេស ទំនងជា​មិនដឹង​ចរចា «​ការ​លែងលះ​» ជាមួយ​អឺរ៉ុប​តាមរបៀប​ណា​នោះទេ​។ លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន ដែល​នឹង​ចាក​ចេញពី​តំណែង​នេះ នៅតែ​អល់អែក ចំពោះ​ការអនុវត្ត​តាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ។ តែ​លោក​ក៏​បញ្ជាក់​ហើយ​ថា លោក នឹង​ទុក​រឿងនេះ ឲ្យ​អ្នក​បន្ត​តំណែង​របស់លោក ជា​អ្នកសម្រេចចិត្ត ថា អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធ​សញ្ញា Lisbon នៅពេលណា​នោះ​។ 

​ដើម្បី​ចាកចេញ​ពី​អឺរ៉ុប​ផ្លូវការ​នោះ ចក្រ​ភ​ភព​អង់គ្លេស ត្រូវ​ធ្វើតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon ហើយ​ដំណើការ​ចរចា នឹង​ចាប់ផ្ដើម​ផងដែរ ដែល​អាច​នឹង​ប្រើពេល​រាប់​ខែ ឬ​រាប់​ឆ្នាំ​។ ការចរចា លើ​កិច្ចព្រមព្រៀង​ជាច្រើន​ដែលមាន​កន្លងមក នឹងត្រូវ​ធ្វើឡើង​វិញ ដែល​ច្បាស់​ណាស់​ថា ទាំង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ពិតជា​ឈឺក្បាល​ខ្លាំង​មិនខានឡើយ​។​

​បើតាម​សារព័ត៌មាន RT រដ្ឋមន្ត្រីការបរទេស​អាមេរិក ថ្លែង​ទៀតថា នេះ​គឺជា​ការ​លែងលះ​ដ៏​ស្មុគស្មាញ​មួយ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ហាក់ដូចជា​មិនមាន​អំណាច​គ្រប់គ្រាន់ ដើម្បី​ចរចា​ការចាកចេញ​នោះទេ ព្រោះ​លោក ជា​អ្នក​ប្រឆាំងនឹង​ការចាកចេញ​ពី​អឺរ៉ុប​។ បើតាម​ការលើកឡើងរ​ប​ស់លោក ឃែ​រី ការចាកចេញ និង​ការចាប់ផ្ដើម​ដំណើការ​ចរចា ជា​អ្វីដែល​លោក ខេ​មេ​រ៉ូ​ន មិន​ជឿ​ទាល់តែសោះ ហើយ​លោក​ខេ​មេ​រ៉ូ​ន ក៏​មិនដឹងថា ត្រូវធ្វើ​រឿងនេះ​ដោយ​របៀប​ណា​ដែរ​។    

​លោក ច​ន ឃែ​រី បន្តទៀតថា បើជា​អ្នក​ដែល​គាំទ្រ​ការចាកចេញ​ពី​អឺរ៉ុប ដូចជា​អភិបាលក្រុង​ឡុង​ដ៍ លោក បូរី​ស ច​ន​សុន ក៏​មិន​ប្រាកដថា ចង់​ចេញពី​សហភាព​អឺរ៉ុប​ភ្លាមៗ​ដែរ​។ ជាមួយនឹង​សំណួរ​ថា ការពន្យារ​ពេលនេះ នឹង​នាំ​ឲ្យ​មាន​ភាពមិនច្បាស់លាស់ ឬ​យ៉ាងណា លោក ឃែ​រី ឆ្លើយតប​ថា មាន​វិធី​ជាច្រើន ដើម្បី​ជួយ​សម្រាល​ផលវិបាក ដែល​កើតមាន​។ ប៉ុន្តែ លោក​មិនបាន​បញ្ជាក់ថា ជា​អ្វី​នោះទេ ហើយ​អាមេរិក មានតែ​ស្នើ​ឲ្យ​អឺរ៉ុប នឹង​អង់គ្លេស​ចរចា​គ្នា​ប៉ុណ្ណោះ​។

​ជាការ​ពិត អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អឺរ៉ុប ពិតជា​មិន​ចង់​ឲ្យ​មានការ​បែកបាក់​រវាង​សមាជិក នៃ​អង្គការ​តំបន់​ដ៏​ធំ​នេះ​ទេ​។ យ៉ាងណាមិញ មេដឹកនាំ​អឺរ៉ុប បានទាមទារ​ឲ្យ​ចក្រភព​អង់គ្លេស ចាកចេញ​ឲ្យ​បាន​លឿន​។ អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បញ្ជាក់​ហើយ​ថា អង់គ្លេស លះបង់​កាតព្វកិច្ច​រប​ស់​ខ្លួន នៅក្នុង​អឺរ៉ុប តែ​ក៏​មិនត្រូវ​ចង់បាន​សិទ្ធិ​ពិសេស​នោះដែ​ឬ​។ លោកស្រី សង្កត់ធ្ងន់ថា ត្រូវ​បែងចែក​ឲ្យ​ដាច់​រវាង​ប្រទេស​ដែល​ចង់​នៅ​ជា​សមាជិក​អឺរ៉ុប និង​អ្នក​ដែល​ចាកចេញ​៕