ជ្រើសរើស​ទឹកដោះគោ​ដើម្បី​កុំឱ្យ​ក្មេង​ឈឺពោះ និង សុខភាព​រឹងមាំ​

6 Videos


ការដែលកូនកើតមកមានភាពឆ្លាតវាងវៃ និង សុខភាពរឹងមាំនោះមួយភាគធំគឺ តែងតែផ្តើមចេញមកពីកត្តាចំណីអាហារដ៏ល្អ ពិសេសការបានដេកពួនយ៉ាងគ្រប់គ្រាន់ ។

P9

ជ្រើសរើស​ទឹកដោះគោ​ដើម្បី​កុំឱ្យ​ក្មេង​ឈឺពោះ និង សុខភាព​រឹងមាំ​

ជាមួយគ្នានេះ ចំពោះកត្តាដែលអាចសម្រេចជោគជ័យនៅក្នុងចំណុចមួយនេះដែរ គឺមួយចំនួនក៏បានផ្តើមចេញមកពីការបានបំបៅទឹកដោះគោមានគុណភាព តួយ៉ាងក្នុងនេះដូចជាទឹកដោះពពែជាប្រភព្វសំបូរទាំងវិតាមីន និង ប្រូតេអុីនដែលរាងកាយងាយស្រូបទាញយកទៅប្រើប្រាស់ មិនបង្កឱ្យកុមារងាយកើតអាការទល់លាមក ជួយឱ្យកុមារស្រួលក្នុងពោះ និង ជួយឱ្យប្រព័ន្ធការពារមេរោគក្នុងរាងកាយរឹងមាំ ។

តើទឹកដោះពពែជួយឱ្យកុមារស្រួលពោះ ដេកលង់លក់បានយ៉ាងដូចម្តេច  ?

បើសិនអ្នកជាម្តាយដែលមិនអាចបំបៅទឹកដោះគោឱ្យដល់ទារកបានទេការបំបៅទឹកដោះពពែជាការជ្រើសរើសមួយល្អផងដែរព្រោះថាវាអាចជួយកាត់បន្ថយអាការទល់លាមកបានយ៉ាងល្អដែលជួយឱ្យទារកស្រួលក្នុងពោះ ជួយឱ្យស្រួលខ្លួន និង ងាយដេកលង់លក់ ។

ទាំងនេះដោយសារថាក្នុងទឹកដោះពពែមានប្រូតេអ៊ីន CPP( Casein Phosphoptide)ដែលទន់និងងាយរំលាយហេតុនេះទើបរាងកាយអាចស្រូបទាញយកទៅប្រើ់ប្រាស់បានយ៉ាងពេញទី។ក្រៅពីនេះក្នុងទឹកដោះពពែក៏មានសារជាតិ (ធ្រីបតូហ្វែន) ជាអាស៊ីតអាមីណូ បានពីការរំលាយប្រូតេអ៊ីន CPP ដែលមានតួនាទីអាចជួយឱ្យកុមារដេកលង់លក់បានយ៉ាងងាយស្រួល ។ ក្រៅពីនេះកាកសរសៃបានមកពីធម្មជាតិរបស់ទឹកដោះពពែ នៅជួយមិនឱ្យកុមារកើតអាការឆ្អល់ពោះ ទល់លាមក តិចជាងការបំបៅដោយទឹកដោះគោ ។

ជាមួយគ្នានេះ ប្រូតេអ៊ីន CPP នៅក្នុងទឹកដោះពពែ ជួយបន្ថែមការស្រូបទាញកាល់ស្យូម , ដែក , សង្កសី , ម៉ាញ៉េស្យូម… ចូលទៅក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាពច្រើនឡើង ដែលជួយឱ្យកុមារអាចរីកលូតលាស់បានយ៉ាងពេញទីទៅតាមវ័យកាល ។ ការបរិភោគទឹកដោះគោមួយបែបនេះ អាចជួយឱ្យកុមារស្រួលពោះ លង់លក់ស្កប់ស្កល់បានយូរ មិនដេកកន្ត្រាក់ មិនងាយភ្ញាក់ មិនយំ ។

តាមការស្រាវជ្រាវបានបង្ហាញថា ទឹកដោះពពែមានសារជាតិបង្កើត Apocrine Secretion ដូចគ្នាទៅនឹងទឹកដោះម្តាយ ហេតុនេះទឹកដោះពពែទើបមានសារជាតិអាហារទៅតាមធម្មជាតិ ( Biooctive Components ) ដោយក្នុងនោះមានរួមផ្សំទៅដោយ ៖
– ញូគ្លីអូថាយ : ជួយបង្កើតប្រព័ន្ធការពារមេរោគ និង បង្កើតការរីកលូតលាស់ដល់រាងកាយ ។
ថរីន : ជួយឱ្យមានការរីកលូតលាស់កោសិកាខួរក្បាល និង កែវភ្នែក ។
– ផូលីអេមីន : បន្ថែមប្រព័ន្ធការពារមេរោគ ដល់ប្រព័ន្ធផ្លូវអាហារ និង ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារឱ្យកាន់តែខ្លាំង រឹងមាំ ៕

                                                                           ដេប៉ូ 

ជ្រើសរើស​ទឹកដោះគោ​ដើម្បី​កុំឱ្យ​ក្មេង​ឈឺពោះ និង សុខភាព​រឹងមាំ​