គុណវិបត្តិចំពោះការត​រោមភ្នែកសិប្ប​និម្មិតញឹក​ញាប់ពេក

គុណវិបត្តិចំពោះការត​រោមភ្នែកសិប្ប​និម្មិតញឹក​ញាប់ពេក

សម្រាប់ សេចក្តីរាយការណ៍ពីទស្សនាវដ្ដីConsumer Reports កាលពីខែមុនបានប្រកាសថា ការតរោមភ្នែកអាចបង្កបញ្ហាគ្រោះថ្នាក់ជាច្រើនដូចជាឆ្លងមេរោគ ហើមត្របកភ្នែកអាការ ឈឺក្រហាយ រលាក ពងបែក រមាស់ និងបាត់បង់រោមភ្នែកធម្មជាតិជារៀងរហូត។ ការតរោមភ្នែកដែលមានតម្លៃពី១០០ទៅ៤០០ដុល្លារនៅប្រទេសជឿនលឿន និងប្រមាណជា១០ទៅ៣០ដុល្លារនៅប្រទេសក្រីក្រនោះ គឺជាការប្រើកាវបិទរោមភ្នែកជ័រភ្ជាប់ទៅនឹងគែមត្របកភ្នែក និងរោមភ្នែកធម្មជាតិដើម្បីឲ្យស្ត្រីមានរោមភ្នែកក្រាស់ និងស្អាតដោយមិនចាំបាច់លាបម៉ាស្ការ៉ាឡើយ។ ធម្មតាចំពោះរោមភ្នែកសិប្ប និម្មិតអាចស្ថិតនៅជាប់បានពី១ ទៅ៦សប្ដាហ៍។ ដូច្នេះស្ត្រីណាដែលចង់ស្អាតរាល់ថ្ងៃត្រូវតែវិលត្រឡប់ទៅហាង អ៊ុតសក់កែសម្ផស្សវិញដើម្បីតរោម ភ្នែកឲ្យពេញឡើងវិញ។ ទង្វើតរោមភ្នែកម្ដងហើយម្ដងទៀតនេះ ត្រូវបានអ្នកជំនាញមកពីសាកលវិទ្យាល័យរ៉ូយ៉ាល់នៅអង់គ្លេស ព្រមានថាអាចធ្វើឲ្យរោមភ្នែកធម្មជាតិមិនអាចទ្រាំទ្រនឹងទម្ងន់កាវ ព្រមទាំងទម្ងន់រោមជ័រនោះបានរហូតធ្វើឲ្យវារលើងគល់ និងងាប់ឫស ហើយលែងដុះជារៀងរហូត៕

ប្រភព៖ iknow

  • គុណវិបត្តិចំពោះការត​រោមភ្នែកសិប្ប​និម្មិតញឹក​ញាប់ពេក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: