អាហារ ៥យ៉ាង ជួយឱ្យ ខួរក្បាលឆ្លាតវៃ

អាហារ ៥យ៉ាង ជួយឱ្យ ខួរក្បាលឆ្លាតវៃ

ប្រភេទអាហារមួយចំនួនត្រូវបានមនុស្សដឹងថា វាអាចជួយបង្កើនការចងចាំ និងបង្កើន មុខងារខួរក្បាល។ សូមអានបន្ដដើម្បីស្វែងយល់បន្ថែមពី អាហារ ៥ប្រភេទ ដែលអ្នកជំនាញ ណែនាំ ឱ្យអ្នកដាក់បញ្ចូលក្នុងរបបអាហាររបស់អ្នក ៖

ត្រីសម្បូរជាតិខ្លាញ់ ៖ បញ្ហា ដ៏សាមញ្ញមួយមនុស្សភាគច្រើនតែងប្រឈមនាពេលបច្ចុប្បន្ននេះ គឺការព្យាយាមធ្វើកិច្ចការសាមញ្ញៗ រាល់ថ្ងៃ ដូចជា ថា តើការងារអ្វីខ្លះដែលអ្នកត្រូវធ្វើ តើមនុស្សណាដែលអ្នកចង់ឱ្យតេទូរសព្ទមកអ្នក តើអ្នកគួរទទួលទានអាហារអ្វី សម្រាប់អាហារពេលល្ងាច។ ហេតុដូច្នេះ ប្រសិនបើអ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សចង់បង្កើនការចងចាំនោះ ចូរទទួលទានប្រភេទត្រីសម្បូរជាតិខ្លាញ់។ អ្នកជំនាញ និយាយថា អាស៊ីដធាត់ Omega3មាននៅក្នុង ប្រភេទត្រីដូចជា ត្រីសាឌីន ត្រីសាម៉ុង និងត្រីស្បែកា គឺល្អប្រសើរខ្លាំងណាស់សម្រាប់សុខភាព ទាំងស្រុងជាពិសេសសុខភាពខួរក្បាល។ ចូរដាក់បញ្ចូល ត្រីសម្បូរជាតិខ្លាញ់ទៅក្នុងរបបអាហាររបស់អ្នក យ៉ាងតិច ២ដងក្នុងមួយសប្ដាហ៍ដើម្បី ការពារ ការចុះថយការចងចាំ ។

ប្រភេទបន្លែស្លឹក ៖ មនុស្សយើងភាគច្រើនទំនងជាងាកមុខចេញ និងមិនចូលចិត្ដ នៅពេលទទួលទានបន្លែបៃតងប៉ុន្ដែអ្នក ស្រាវជ្រាវនិយាយថា បន្លែពណ៍បៃតងល្អប្រសើរខ្លាំងណាស់ សម្រាប់ខួរក្បាលរបស់អ្នក។ ស្លឹកផ្ទី ស្ទៃពណ៍បៃតង គឺសម្បូរដោយ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម ដូចជា ជីវជាតិC និងសារធាតុ Beta-carotene ដែលត្រូវបានមនុស្សដឹងថា ល្អប្រសើរសម្រាប់សុខភាពរាងកាយ។ ប្រភេទបន្លែទាំងនេះ ក៏មាននូវអាស៊ីដ Folic ដែលបង្កើនការទទួលព័ត៌មានបានរហ័ស និងងាយក្នុងការចងចាំ។

ស៊ុត ៖ ស៊ុតបាននាំមកនូវសារធាតុរ៉ែ និងជីវជាតិ និងជាអាហារដ៏ប្រសើរសម្រាប់ខួរក្បាល។ ដោយសម្បូរដោយជាតិដែក ជាតិអ៊ីយ៉ូដ និងជីវជាតិ B12 ស៊ុតគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ជាតិអ៊ីយ៉ូដត្រូវបានមនុស្សដឹងថា មានគុណប្រយោជន៍ក្នុងការបង្កើន សមត្ថភាពដោះស្រាយបញ្ហា ខណៈពេលជាតិដែក មានប្រសិទ្ធភាពបង្កើតកោសិកាឈាមក្រហម ដែលបញ្ជូនអុកស៊ីសែនទៅកាន់ ខួរក្បាលរបស់ អ្នក ដោយធ្វើឱ្យអ្នកវាងវៃ។

តែបៃតង ៖ តើអ្នកដឹងទេថា ខួរក្បាលរបស់អ្នកត្រូវបានបង្កើតឡើងដោយទឹកប្រមាណ៨០%? នេះមានន័យថា អ្នកចាំបាច់ត្រូវរក្សាជាតិទឹកឱ្យបាន គ្រប់គ្រាន់ ដើម្បីឱ្យខួរក្បាលដំណើរការមុខងារបានប្រសើរ។ អ្នកអាចទទួលទានទឹកតែបៃតងឱ្យបានមួយពែងរាល់ថ្ងៃ ហើយត្រូវទទួលទាន ទឹកឱ្យ បាន ៨កែវក្នុងមួយថ្ងៃ។ អ្នកស្រាវជ្រាវនិយាយថា តែបៃតងអាចបង្កើនភាពវាងវៃរបស់ចិត្ដ និងបង្កើនការចងចាំ ខណៈពេលសារធាតុ ប្រឆាំងនឹងអុក ស៊ីដកម្ម អាចកាត់បន្ថយជំងឺភ្លេចភ្លាំង។

ស្ករសូកូឡា ៖ ស្ករសូកូឡាសម្បូរដោយសារធាតុ Flavonoids ជាសារធាតុលើកស្ទួយសមត្ថភាពខួរក្បាល។ ការទទួលទាន ស្ករសូកូឡាខ្មៅ ក្នុងកម្រិតល្មម ត្រូវបានមនុស្សដឹងថា មានប្រសិទ្ធភាព ក្នុងការបង្កើនជំនាញវិនិច្ឆ័យ។ អ្នកជំនាញបន្ថែមថា សារធាតុ Flavonoids ធ្វើឱ្យសកម្ម នូវការបង្កើតឡើងនូវកោសិកាសរសៃប្រសាទថ្មី នៅក្នុងខួរក្បាល ដើម្បីពង្រឹងការចងចាំ និងបង្កើនលំហូរឈាមទៅកាន់ខួរក្បាល៕

ប្រភព៖ iknow

  • អាហារ ៥យ៉ាង ជួយឱ្យ ខួរក្បាលឆ្លាតវៃ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: