ស្វែងយល់ពីភាពខុសគ្នារវាង បញ្ហាគាំងបេះដូង ជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល

ស្វែងយល់ពីភាពខុសគ្នារវាង បញ្ហាគាំងបេះដូង ជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល

បញ្ហាគាំងបេះដូង ជំងឺបេះដូង និងបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល គឺជាប្រភេទបញ្ហាសុខភាព ដែលជាប់ទាក់ទងនឹងបេះដូងទាំងអស់ហើយជាទូទៅ ជនរងគ្រោះភាគច្រើនតែងតែ ច្រលំពីរោគសញ្ញានៃបញ្ហាទាំង ៣ ប្រភេទនេះ ដោយមិនដឹងច្បាស់ថារោគ
សញ្ញាណាខ្លះ នឹងបង្កឲ្យមានបញ្ហាណា មួយជាក់លាក់នោះទេ។ ដើម្បីបំបាត់ការភ័ន្តច្រឡំនេះ សូមស្វែងយល់ពីលក្ខណៈដាច់ដោយឡែករបស់បញ្ហានិមួយៗ ដូចខាងក្រោមនេះ

១. គាំងបេះដូង៖ ជាការស្ទះចរន្តឈាម ឬចរន្តឈាមមិនអាចរត់នៅដល់បេះដូងបាន ដែលធ្វើឲ្យសាច់ដុំបេះដូងគាំងលែងដំណើរការ។ រោគសញ្ញារបស់វាគឺ៖
+ ឈឺទ្រូងញឹកញាប់(ឈឺពីរ បី នាទីក៏បាត់ទៅវិញ)
+ ឈឺឆៀបៗនៅលើខ្នង ពោះ ក និងដៃ
+ ដកដង្ហើមថប់ៗ
+ បែកញើសត្រជាក់ ក្អក ឈឺក្បាល និងវិលមុខ

២. ជំងឺបេះដូង៖ បេះដូងដំណើរការមិនប្រក្រតី ឬលោតញាប់ខុសធម្មតា ដែលធ្វើឲ្យសុខភាព បេះដូងឆ្លាក់ចុះ។ រោគសញ្ញាគឺ៖
+ អស់កម្លាំង ចុះខ្សោយ និងសន្លប់
+ ញ័រទ្រូង ជីពចរចុះខ្សោយ និងដកដង្ហើមថប់ៗ

៣. ដាច់សរសៃឈាមក្នុងខួរក្បាល៖ សរសៃអាទែ ឬសរសៃឈាមដាច់ ឬឆ្លុះឆ្លាយ។ រោគសញ្ញាគឺ៖
+ ឈឺក្បាល និងក្អួត
+ ស្រវាំងភ្នែក ស្ពឹកដៃ ជើង និងមុខ
+ និយាយមិនច្បាស់ និងភ្លេចច្រើន
+ បែកញើសច្រើនខុសធម្មតា
+ ពិបាកដើរ ព្រោះពេលក្រោកដើរម្តងៗតែងតែវិលមុខ៕

ប្រភព៖ iknow

  • ស្វែងយល់ពីភាពខុសគ្នារវាង បញ្ហាគាំងបេះដូង ជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/30  Category:សុខភាព
Tags: